ព័ត៌មានជាតិ
កម្ពុជា ឥណ្ឌា រួមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភណ្ឌអាស៊ី
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារៈមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ព្រមទាំងការអញ្ជើញចូលរួម ឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។ កិច្ចប្រជុំនេះ ប្រារព្ធនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖
១. កំណត់ឱ្យភាគីកម្ពុជា និងឥណ្ឌារៀបចំសេចក្តីព្រាង MOU ហើយភាគីទាំងអស់នឹងពិនិត្យ សម្រេចនាពេលក្រោយ

២. ធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ
៣. ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកាដើម្បីធានាបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ

៤. ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន
៥. បង្កើនការផ្សព្វផ្សាយអំពីសារៈមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត

៦. ផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់
ក្រៅពីនេះទៀត អង្គប្រជុំបានជំរុញឱ្យគ្រប់ភាគីបន្តទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់សំដៅការបង្កើននូវបរិយាកាសសហការជិតស្និតរវាងគ្រប់ភាគីពាក់ព័ន្ធ៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


