ព័ត៌មានជាតិ
លោក ឃ្លាំង ហួត ប្រកាសរឹតបន្តឹងគុណភាពសំណង់នៅទូទាំងរាជធានីភ្នំពេញ
អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានប្រកាសរឹតបន្តឹងគុណភាពសំណង់ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលកន្លងមក លោកសង្កេតឃើញមានអគារសំណង់មួយចំនួនពុំមានគុណភាព។

ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យសំណង់សាងសង់ថ្មី នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ លោក ឃ្លាំង ហួត ជឿជាក់ថា ក្រោយពីការប្រកាសរឹតបន្តឹងនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏មានការសប្បាយចិត្តផងដែរ។
ជាមួយគ្នានេះ លោកបញ្ជាក់ថា ម្ចាស់សំណង់ ត្រូវតែទៅស្នើសុំច្បាប់សាងសង់នៅច្រកចេញចូលតែមួយផ្ទាល់ ដោយមិនត្រូវពឹងពាក់អ្នករត់ការឡើយ។ លោកលើកឡើងដូច្នេះថា« អ្នកខ្លះ គាត់ទៅតាមអ្នករត់ការ ហើយនិយាយថា អស់លុយច្រើន តែលុយនេះ មិនមែនមកច្រកចេញចូលតែមួយទេ គឺបានទៅអ្នករត់ការ»។
លោកសង្កត់ធ្ងន់ថា ប្រសិនបើមានការសាងសង់សំណង់ខុសច្បាប់ គឺអភិបាលខណ្ឌ ជាអ្នកទទួលខុសត្រូវ ព្រោះធ្វើឱ្យកើតមានរឿងនេះឡើង។ លោកគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ត្រូវធ្វើអ្វីដោយប្រយ័ត្នប្រយ៉ែង មិនត្រូវប្រព្រឹត្តទង្វើមិនល្អ នាំឱ្យប៉ះពាល់ដល់គ្រួសារខ្លួន និងស្ថាប័ន ពោលគឺត្រូវរក្សាតម្លៃរបស់ខ្លួនឱ្យបាន។
ទន្ទឹមនឹងនេះ លោកអភិបាលរងរាជធានីភ្នំពេញ បានស្នើដល់ម្ចាស់សំណង់ទាំងអស់ ត្រូវស្វែងរកក្រុមហ៊ុនសាងសង់ណា ដែលមានស្តង់ដារ និងមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីចៀសវាងមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តសំណើសាងសង់សរុប ១ ១០០ គម្រោងក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ ដោយកើនឡើងជិត ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយគម្រោងទាំងអស់មានទឹកប្រាក់សរុប ១ ពាន់លានដុល្លារ។
ទិន្នន័យឱ្យដឹងទៀតថា នៅក្នុងចំណោមគម្រោងសាងសង់ដែលបានអនុម័តទាំង ១ ១០០ គឺគម្រោងសំណង់លំនៅឋានភូមិគ្រឹះ មាន ៩៤៣ សំណង់ពាណិជ្ជកម្ម ៧៣ សំណង់ឧស្សាហកម្ម ៥៥ សំណង់សាធារណៈ ១៧ និងសំណង់ទេសចរណ៍ ១២។
អ្នកជំនាញ បានលើកឡើងថា គម្រោងដែលស្នើសុំសាងសង់នារយៈពេលចុងក្រោយនេះ គឺភាគច្រើនជាសំណង់លំនៅឋានដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុក ចំណែកគម្រោងធំៗ ដែលមានម្ចាស់ជាវិនិយោគិនបរទេស គឺមិនសូវមាននោះទេ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា