ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ គ.ជ.ប មិនទាន់ទទួលបានការចុះឈ្មោះអ្នកសារព័ត៌មាននៅឡើយទេ បើគិតត្រឹមព្រឹកថ្ងៃទី ៦ មេសានេះ
គិតត្រឹមព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ទទួលបានការចុះឈ្មោះអ្នកសារព័ត៌មានជាតិ-អន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មានជុំវិញដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យ គ.ជ.ប។

កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣កន្លងទៅនេះ គ.ជ.ប បានប្រកាសចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌ មានជាតិ-អន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប ប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គ.ជ.ប មិនទាន់ទទួលបានការចុះឈ្មោះអ្នកសារព័ត៌មានជាតិ-អន្តរជាតិ នៅឡើយទេ បើគិតត្រឹមព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣នេះ។
បើតាមលោក សោម សូរីដា គឺការចូលរួមរបស់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ គឺពិតជាមានសារៈសំខាន់។ សំខាន់ពីព្រោះការផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោត គឺពិតជាតម្រូវចាំបាច់ ដើម្បីឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត អាចទទួលបាននូវព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងការបោះឆ្នោត ព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោត និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ ជាដើម។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យ គ.ជ.បរូបនេះ បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានជុំវិញដំណើរការបោះឆ្នោត ដែលជាព័ត៌មានពិត ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។
សូមជម្រាបថា យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ បានឲ្យដឹងថា កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១២ ខែកក្កដា និងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


