Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្វះខាត​៦០​គ្រួ​សារ​ទទួលបានអំណោយពីអភិបាលក្រុង​ដូន​កែ​វ​​​

បានផុស

នៅ

ពលរដ្ឋ​ខ្វះខាត​៦០​គ្រួសារ​មកពី​៣​សង្កាត់ ​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បា​នទ​ទួល​អំណោយ​ពី​លោក​អភិបាល​ក្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១​។

លោក កង អា​ណាន់ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ដូន​កែវ បាន​អ​ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ​ទាំង​៣សង្កាត់ ចំនួន​៦០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទ​ទួលបាន អង្ករ​១០​គីឡូ ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៊ី​វ​១​យួរ ភួយ​១ មុង​១ និង​ថវិកា​ចំនួន​២០០០០​រៀល​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ​ផងដែរ​ លោក​អភិបាលក្រុង​បាន​ក្រើន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រ​កាន់ខ្ជាប់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ថែរក្សា​អនាម័យ​ទប់ស្កាត់​និង​បង្កា​ជំងឺ​រាត​ត្បាត​កូ​វីត​១៩​ កុំ​ឲ្យ​ឆ្លងចូល​ក្នុង​សហគមន៍​បងប្អូន​។

សូមបញ្ជាក់ថា អំណោយ​ដែល​ចែកជូន​បងប្អូន​ទាំង​៦០​គ្រួសារ​នេះ​ទ​ទួលបាន​មកពី​ការឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ម៉ូតូ ហុងដា លី​ន​ស្រី សាខា​ខេត្តតាកែវ​៕

អត្ថបទ ៖ វីរ​:​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម