ព័ត៌មានជាតិ
សម្តេចតេជោក្រើនរំលឹកជាថ្មី ឲ្យថែរក្សាទម្រង់វប្បធម៌ខ្មែរ កុំឲ្យប្រាសចាកពីប្រពៃណីបុរាណ
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកជាថ្មីឲ្យថែរក្សាទម្រង់សិល្បៈខ្មែរមិនថាការស្លៀកពាក់ និងការសាងសង់រូបសំណាកទីសក្ការៈផ្សេងៗ ត្រូវធ្វើឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតកុំឲ្យប្រាសចាកពីទម្រង់ដើម។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី ៨ នៅមជ្ឍមណ្ឌលកោះពេជ្រនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីឲ្យយកចិត្តទុកដាក់រក្សាឲ្យបានទម្រង់ជាវប្បធម៌ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត បើមិនចឹងទេរាប់រយឆ្នាំអ្វីដែលខុសឆ្គងនឹងប៉ះពាល់រយៈពេលយូរតទៅមុខទៀត។

សម្តេចបានលើកពីការសាងសង់រូបសំណាកព្រះពុទ្ធបដិមា បើសាងសង់ខុសនាំឲ្យមានការភាន់ច្រឡំនិងប៉ះពាល់យូរអង្វែង។
«ឥណ្ឌាក៏មានព្រះ ចិនក៏មានព្រះ ថៃក៏មានព្រះ។ គ្រាន់តែចិញ្ចើមក្រងេះតិចទៅជាព្រះចិន ឈរខុសទម្រង់បន្តិចទៅជាព្រះឥណ្ឌា។ ចឹងទេត្រូវប្រយ័ត្ន»។
ជាមួយគ្នានេះសម្តេចបានលើកឡើងពីការប្រើប្រាស់ទម្រង់សម្លៀកបំពាក់ ក៏ត្រូវធ្វើឲ្យហ្មត់ចត់កុំឲ្យប្រាសចាកពីប្រពៃណីទំនៀមទម្លាប់។
សម្តេចបានបញ្ជាក់ថា អរិយធម៌សំខាន់ណាស់ បើមិនរក្សាក្បួនច្បាប់ចាស់ទេស្មើទៅការបំផ្លាញ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


