ព័ត៌មានជាតិ
យកសោទៅដោះទុយយោប្រេងបូមឡាន វាត់ធ្លាយពោះស្លាប់
តៃកុងរថយន្ដបែនដឹកដីម្នាក់ ត្រូវទុយយោប្រេងបូមវាត់ចំពោះ បណ្ដាលឲ្យធ្លាយពោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នៅចំណុច ការដ្ឋានចិនធ្វើព្រលានយន្តហោះថ្មី ក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា មានឧបទ្ទវហេតុរបូតទុយយោបាញ់ប្រេងបូមដូយទ្រុងឡានបែន បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ផាត សុភា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទួលព្រិច ឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវពោះបណ្ដាលឲ្យធ្លាយពោះស្លាប់នៅនឹងកន្លែងកើតហេតុ។

លោកបន្តថា ករណីនេះបានកើតឡើងនៅពេលជនរងគ្រោះបានបើកឡានដឹកខ្សាច់ចូលមកក្នុងការដ្ឋានព្រលានយន្តហោះ ពេលមកដល់កន្លែងចាក់ខ្សាច់ បានបែនទំលាក់ តែទ្រុងឡានអត់ធ្លាក់មកក្រោមវិញ ក៏បានយកកូនសោរទៅដោះទុយយោបូមប្រេងដូយទ្រុងឡាន ក៏វាត់ត្រូវពោះបណ្ដាលឲ្យធ្លាយពោះស្លាប់តែម្ដងទៅ។
សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ កុសល


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


