Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជាង​៤០ខ្នងនៅស្រុករុក្ខគិរី

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤១ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់បំផ្លាញស្ទើរទាំងស្រុង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំខ្យល់កន្ត្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះធម្មជាតិនេះបានកើតឡើងនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដោយគ្រោះធម្មជាតិ គឺភ្លៀង និងខ្យល់កន្ត្រាក់ បានកើតឡើង និងបក់បោកចូលទៅលើឃុំចំនួន២ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤១ខ្នង។ ឃុំចំនួន២ ដែលរងគ្រោះ គឺឃុំបាសាក់ ខូចខាតផ្ទះចំនួន១១ខ្នង និង ឃុំព្រៃត្រឡាច ប៉ុន្តែនៅក្នុងករណីនេះដែរ ពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម