Connect with us

ព័ត៌មានជាតិ

មកដឹងពីទំនៀមនៃការផ្លាស់វេនទេវតាឆ្នាំថ្មី

បានផុស

នៅ

តាមទំនៀម ការផ្លាស់វេន​ទេវតាឆ្នាំនីមួយៗ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺតម្រូវឱ្យរាជបុត្រីទាំង ៧អង្គ​ ផ្លាស់វេនគ្នាដង្ហែព្រះសិរសាកបិលមហាព្រហ្ម​ជាបិតា មុននឹងចុះទៅបំពេញភារកិច្ចរក្សាមនុស្សលោក​ បើសិនជាថ្ងៃចូលឆ្នាំ ចំថ្ងៃ​ណា បុត្រីអង្គនោះ​គឺត្រូវ​ជាអ្នក​ចុះ​បំពេញ​តួនាទី ពោលទេវតាឆ្នាំថ្មី ឆ្នាំកុរ ២០២៣នេះ ថ្ងៃសង្ក្រាន្ត​គឺចំថ្ងៃសុក្រ ជាវេនរបស់រាជបុត្រីទី៦ នៃកបិលមហាព្រហ្ម ព្រះនាម​ កិមិរាទេវី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសៀវភៅមហាសង្ក្រាន្ត សិក្សាស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ បញ្ជាក់ថា រាជបុត្រីទី៦ ព្រះនាម កិមិរាទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌សេត (ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កា ចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ ព្រះខ័ន្ឌ ព្រហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា(ក្របី) ជាយានពាហនៈ។

ការដង្ហែព្រះសិរសាកបិលមហាព្រហ្ម គឺអាចផ្សារភ្ជាប់ទៅនឹងអត្ថន័យនៃព្រហ្មវិហារធម៌ទាំង៤ របស់មនុស្ស រួមមាន មេត្តា ករុណា មុទិតា និង ឧបេក្ខា។ នៅក្នុងតំណាលរឿង នៅពេលគ្រវែង ព្រះសិរសាសកបិលមហាព្រហ្ម ដល់ដីឆេះដី ដល់សមុទ្ររីងសមុទ្រ ដល់អាកាស​ឆេះអាកាស ដែលមានន័យ​ប្រដូច​ទៅនឹង​បុគ្គលថា ប្រសិនបើបោះបង់ព្រហ្មវិហារធម៌ ក្នុងខ្លួនចោលហើយ គឺអាចបង្កឱ្យលោកវិនាសបាន។ បើចំពោះមាតាបិតា បើបោះព្រហ្មវិហារធម៌ចោលហើយ គឺស្មើនឹងធ្វើបាបកូន។ ឯមន្រ្ដីរាជការ បើបោះព្រហ្មវិហារធម៌ចោលហើយ នោះនឹងធ្វើបាបរាស្រ្ដ កេងទ្រព្យសម្បត្តិជាតិ។

ហេតុនេះហើយ នៅរាល់ពេលដែលទេវធីតាផ្លាស់វេនគ្នា គឺត្រូវកាន់គុហាកែវធម្មមាលី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ជាមួយនឹងភាលៀងមួយសែនកោដិ ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី មុននឹងចុះមក។ ថ្ងៃមហាសង្ក្រាន្តសម្រាប់ឆ្នាំកុរនេះ គឺចំថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។

ដោយឡែកនៅថ្ងៃសៅរ៍ ១០រោច ខេចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ២០២៣ ជាវារៈវន័បត។ ឯថ្ងៃអាទិត្យ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រិស្តសករាជ២០២៣ វេលាម៉ោង ៨ និង ០២នាទី និង ២៤វិនាទី ជាវារៈឡើងស័កគម្រប់ជាសង្ក្រាន្ត ៣ថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំថោះ បញ្ចស័ក មហាសករាជ ១៩៤៥ ចល្លសករាជ ១៣៨៥ តទៅ។

គួររម្លឹកថា នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃនេះ ប្រជាពលរដ្ឋប្រុសស្រី ត្រូរៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤៥ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម