ព័ត៌មានជាតិ
មកដល់ពេលនេះ មានគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតជាង៦០០ បានបើកដំណើរការឡើងវិញ
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតចំនួន៦៦៦សាលាបានបើកដំណើរការឡើងវិញរួចរាល់ហើយ នៅក្នុងដំណាក់កាលទី២នេះ។

ថ្លែងនៅក្នុងសន្និសីទបើកដំណើរការសាលារៀនឡើងវិញ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោម៦៦៦សាលានោះ មាន៤០០សាលាមាននៅភ្នំពេញ និង២៦៦ទៀតមានទីតាំងនៅតាមខេត្ត។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា«សាលាទាំងនោះ បានបើករួចរាល់ហើយនៅក្នុងដំណាក់កាលទី២ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ»។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែមុននឹងអនុញ្ញាតឲ្យសាលាទាំងនោះបើកដំណើរការឡើងវិញនេះ ក្រសួងបានចុះត្រួតពិនិត្យតាមសាលានីមួយៗទាក់ទិននឹងបរិស្ថានសាលាពិសេសការអនុវត្តតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា ដើម្បីបង្ការការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមានការចុះអនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានសិក្សាឯកជនទាំងនោះជាមួយក្រសួងផងដែរ។


លោករដ្ឋមន្ត្រីបានរំលឹកថា នៅដំណាក់កាលទី២នេះ ក្រសួងមិនត្រឹមតែអនុញ្ញាតឲ្យសាលាឯកជនគ្រប់កម្រិតបើឡើងវិញនោះទេ ក្រសួងក៏អនុញ្ញាតឲ្យសាលាគ្រឹះស្ថានសិក្សាសាធារណៈ ដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិតនៅតាមទីរួមខេត្តចំនួន៤ ដែលមានកម្រិតហានិភ័យទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) បើកដំណើរការឡើងវិញចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ក្រៅពីនេះ ក្រសួងនឹងពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច។ លើសពីនេះទៀត ក្រសួងអប់រំបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនពីកម្រិតមត្តេយ្យសិក្សាដល់ឧត្តមសិក្សាបើកដំណើរការឡើងវិញ ផងដែរ។ ប៉ុន្តែ គ្រឹះស្ថានសិក្សាឯកជនទាំងនោះត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ តាមរយៈមន្ទីរអប់រំ យុវជន និងកីឡានិងត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំមុនបើកដំណើរការជាផ្លូវការ។


លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាបើកសាលាឡើងវិញ ក៏ពិតមែន ប៉ុន្តែមិនមែនបើកឲ្យចូលរៀនលក្ខណៈជាគំហុកនោះទេ គឺនៅតែប្រកាន់ខ្ជាប់នូវស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងសុខាភិបាលដដែល។ លោកបានបន្ថែមទៀតថា ការបើកសាលាឡើងវិញនេះ គឺត្រូវអនុវត្តទៅតាមគន្លងថ្មី តាមបែបជីវភាពរស់នៅថ្មីរបស់សិស្សនិងនិស្សិត សំដៅធ្វើយ៉ាងណាការពារនិងគាំពារទាំងសិស្សនិងបុគ្គលិករួមទាំងសាលាផងឲ្យមានជីវិតរស់រវើក ដោយមិនមានការបាត់បង់ជីវិត និងប្រការណាមួយ ដែលនេះជាគោលនយោបាយរបស់វិស័យឯកជនចូលរួមជាមួយក្រសួងអប់រំយុវជននិងកីឡា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបើកដំណើរការសាលាឡើងវិញនៅដំណាក់កាលទី២ ដោយរលូនរួចមកក្រសួងនឹងចាប់ផ្តល់បើកសាលាឡើងវិញ នៅដំណាក់កាលទី៣បន្តទៀតពីថ្ងៃទី២ខែវិច្ឆិកា ដល់ដំណាច់ខែធ្នូឆ្នាំ២០២០ មុននឹងបើកបវេសនកាលថ្មីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផ្អាកចរាចរបណ្ដោះអាសន្ន លើកំណាត់ផ្លូវលេខ២៨៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


