Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា ណែនាំឱ្យក្រុមការងារ​សង្គ្រោះសត្វព្រៃបន្ទាន់ ត្រូវតម្កល់​ប្រយោជន៍ជាតិជាធំ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ ត្រូវធ្វើការងារ​ដោយតម្កល់ប្រយោជន៍ជាតិជាធំ មានគោលដៅរួមតែមួយ យល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា កាលពី​រសៀលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣។

នៅក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការ​គ្នាឱ្យបានល្អ កសាងទំនុកជាមួយគ្នា ធ្វើការរួមគ្នាលើការការពារ និងអភិរក្សសត្វព្រៃ ដោយត្រូវមានផែនការច្បាស់លាស់ មានយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាជាក់ស្តែង និងស្ថានភាពកាលៈទេសៈភ្លាមៗ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ទាក់ទងនឹងការងារនេះ ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ និងទទួលបានការសាទរ គាំទ្រពីមហាជន ហើយប្រសិន​បើអ្នកមាន​ឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនត្រូវមានការជួញដូរឡើយ។

លើសពីនេះទៀត លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់នេះ ត្រូវធ្វើការងារដោយ​តម្កល់ប្រយោជន៍​ជាតិជាធំ មានគោលដៅរួមតែមួយ យល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ។

នៅក្នុងជំនួបនេះដែរ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា បានធ្វើសំណើសុំបន្តសកម្មភាពក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ នៅកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចាប់តាំងពីឆ្នាំ២០០១ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន ០៨មកហើយ និងបាន​ចំណាយ​ថវិកាគម្រោងអស់ជាង ៣៤,៥លានដុល្លាលើក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) កម្មវិធីថែទាំសត្វព្រៃ កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញភាគខាងត្បូង និងគម្រោងអប់រំបរិស្ថានចល័តចាប់តាំងពីឆ្នាំ២០០១ដល់២០១៦។ ក្រុមការងារនេះ គឺជាក្រុមអន្តរាគមន៍ដឹកនាំដោយរដ្ឋបាលព្រៃឈើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ និងការដឹកជញ្ជូនសំណាកសត្វព្រៃខុសច្បាប់ ដែលមានសមាភាពមក​ពីរដ្ឋបាល​ព្រៃឈើ រដ្ឋបាលជលផល កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុប ១៦រូប។ ចំពោះកម្មវិធីថែទាំសត្វព្រៃដែលសង្គ្រោះបានមាននៅឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ការដោះលែងសត្វព្រៃនៅក្នុងព្រៃឧទ្យានអង្គរ និងនៅជីផាត ខេត្តកោះកុង៕

M2E57L160-160R393B309
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម