Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ មាននិស្សិតខ្មែរឥស្លាមចំនួន ៦នាក់ កំពុងស្ថិតនៅរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា មាននិស្សិតខ្មែរឥស្លាមចំនួន ៦នាក់ កំពុងស្ថិតនៅរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់ ដែលកំពុងមានការប្រយុទ្ធគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌ​សីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣នេះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងរដ្ឋធានីខាទុំ និងតំបន់ផ្សេងទៀតរបស់ស៊ូដង់ ដើម្បីគ្រប់គ្រងប្រទេសធំទី ៣ របស់អាហ្វ្រិកមួយនេះ ។

យោងតាមក្រសួងសុខាភិបាលប្រទេសស៊ូដង់ ក៏បានរាយការណ៍ដែរថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មនុស្សយ៉ាងហោចណាស់ ២៧០ នាក់ត្រូវបានសម្លាប់ និង ២,៦០០ នាក់បានរងរបួស ខណៈអ្នកស្លាប់ និងរបួសភាគច្រើន គឺជាជនស៊ីវិល ដែលជាប់គាំងក្នុងការបាញ់ប្រហារនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា សម្ដេច ទើបតែទទួលបានព័ត៌មានពីប្រទេសស៊ូដង់ កាលពីពេលថ្មីៗនេះថា នៅរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់ មាននិស្សិតខ្មែរឥស្លាមចំនួន ៦នាក់ កំពុងស្ថិតនៅទីនោះ។

ករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ តាមដានបញ្ហានេះឲ្យជាប់ ហើយនៅពេលប្រទេសម៉ាឡេស៊ី អាចនឹងជម្លៀសប្រជាជនរបស់ពួកគេចេញពីប្រទេសស៊ូដង់ តាម​យន្ដហោះក្ដី ឬតាមនាវាក្ដី គឺស្នើសុំដឹកនិស្សិតខ្មែរឥស្លាមទាំង ៦នាក់នោះមកជួយផង។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅប្រទេសស៊ូដង់ កំពុងតែមានការប្រយុទ្ធគ្នាខ្លាំងក្លា ដែលផ្ទុយពីប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាព។

«ការប្រយុទ្ធគ្នានៅទីនោះ កំពុងតែខ្លាំង សម្រាប់ប្រទេសយើង គ្មានការ​ប្រយុទ្ធណាមួយកើតឡើងទេ យើងនឹងទើបតែប្រព្រឹត្តទៅនៃបុណ្យចូលឆ្នាំ ហើយបុណ្យចូលឆ្នាំនេះ ទាក់ទាញប្រជាជនជាង ១៣លាននាក់ ដើរលេងកម្សាន្ដ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម