ព័ត៌មានជាតិ
ដំណាំកសិកម្ម ៥ ប្រភេទ ដាំដុះច្រើនបំផុតនៅខេត្តស្ទឹងត្រែង
ពលរដ្ឋមួយភាគធំក្នុងខេត្តស្ទឹងត្រែងពឹងផ្អែកលើការធ្វើកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងនិងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។
ខេត្តនៅភូមិភាគឦសាននេះមានផ្ទៃដីដាំដុះដំណាំកសិកម្មប្រមាណជាង ១០០.០០០ហិកតា។ ក្នុងចំណោមដំណាំកសិកម្មផ្សេងៗ មានដំណាំកសិកម្មចំនួន ៥ ប្រភេទដែលពលរដ្ឋក្នុងខេត្តបានដាំដុះច្រើនបំផុត។

ក្នុងនោះស្វាយចន្ទីចំនួន ៤៤.៥២៧ ហិកតា ដំណាំស្រូវមានចំនួន ២៧.០០០ហិកតា កៅស៊ូចំនួន ១៣.៣៤១ ហិកតា ដំឡូងមី ២៥.០៦៧ហិកតា ស្វាយ ៣.៩៨០ ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន ៤.០០០ហិកតា។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកាលពីម្សិលមិញនេះថា វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ៦៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលផ្ដល់ចំណូលចន្លោះពី ៧០០លានដុល្លារ ទៅ ៨០០លានដុល្លារ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ខេត្តស្ទឹងត្រែងមានផ្ទៃដីធំទូលាយមានជីជាតិអំណោយផលដល់ការវិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ក្នុងមួយឆ្នាំៗចំណូលជាមធ្យមដែលទទួលបានពីផលកសិកម្មក្នុងរង្វង់ ១៤០ ទៅ ១៦០ លានដុល្លារអាមេរិក។
អត្រាភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តស្ទឹងត្រែងបានថយចុះពី ២៣% ក្នុងឆ្នាំ ២០១៨ មកត្រឹម ២១% ក្នុងឆ្នាំ២០២៣ ខណៈផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ (GDP) កើនឡើងពី ១.៤២៣ដុល្លារ ក្នុងឆ្នាំ ២០១៨ ដល់ ១.៥៨៥ ដុល្លារ ក្នុងឆ្នាំ២០២៣៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


