ព័ត៌មានជាតិ
កម្ពុជានិងឥណ្ឌាឯកភាពគ្នាលើការពង្រឹងយន្តការប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
ភ្នំពេញ ៖ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជាបានយល់ស្របគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរដោយផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ ការពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល។
ការឯកភាពគ្នានេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅក្នុងជំនួបពិភាក្សាគ្នាការងាររវាងលោក ជា ចាន់តូជាមួយលោកស្រី Devyani Uttam Khobragadeនៅធនាគារជាតិនៃកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទួតបានមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។
នៅក្នុងជំនួបនោះ លោក ទេសាភិបាលបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌា ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា តាមរយៈការសិក្សារយៈពេលវែងនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។
ជាមួយគ្នានេះ លោកជា ចាន់តូ បានជម្រាបផងដែរថា ប្រទេសឥណ្ឌានិងកម្ពុជាធ្លាប់មានទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នាតាំងពីបុរាណកាលមកម្ល៉េះ ហើយក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលឥណ្ឌា ក៏បានជួយកម្ពុជាក្នុងដំណើរការស្តារនិងអភិវឌ្ឍប្រទេសផងដែរ។
លោក ទេសាភិបាល ក៏បានជម្រាបលោកស្រីអគ្គរដ្ឋទូតពីស្ថានភាពម៉ាសេក្រូសេដ្ឋកិច្ចនិងវិស័យធនាគារថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។
លោកបានបន្តថា អតិផរណាត្រូវបានរក្សាឲ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា។ ចំពោះវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការពង្រឹងសុខមាលភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់សន្ទនីយភាព និងការធ្វើឥណទានឡើងវិញ ដែលបានជួយដល់អាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះ វិស័យធនាគារធានាបានគុណភាពឥណទានល្អប្រសើរ។
លោកស្រីអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរជូនចំពោះ លោកទេសាភិបាល ដែលកាលពីពេលថ្មីៗនេះទស្សនាវដ្តីអន្តរជាតិដែលមានទីតាំងនៅប្រទេសអង់គ្លេសផ្តល់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើម ឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមទេសាភិបាល ៥ រូបនៅលើពិភពលោក។
លោកស្រី ក៏បានថ្លែងការកោតសរសើរពីការអភិវឌ្ឍថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេស តួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងរងនូវវិបត្តិសុខាភិបាលនិងសេដ្ឋកិច្ច។
លោកស្រីបានអបអរសាទរនូវការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដូចជា ការដាក់ឲ្យប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ដែលជួយសម្រួលការទូទាត់ទូទៅនិងឆ្លងគ្រឹះស្ថាន ដោយបានបន្ថយកម្រៃប្រតិបត្តិការនិងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ