ព័ត៌មានជាតិ
ខ្លឹមសារវីដេអូ បច្ចេកទេសថ្មី វេទិកាប្រព័ន្ធផ្សព្វ ផ្សាយសង្គម និងឧបករណ៍ AI ធ្វើឲ្យ B2B Cambodia កាន់តែខ្លាំងជាងមុន
ក្រុមហ៊ុន Cambodian Investment Management (CIM) និង Realestate.com.kh បានរួមគ្នាដើម្បីបើកដំណើរការគេហទំព័រ B2B Cambodia ដែលទើបតែធ្វើកំណែទម្រង់ថ្មី។ ក្រុមហ៊ុន Cambodian Investment Management (CIM) នឹងវិនិយោគលើ B2B Cambodia ដែលជាវេទិកាធុរកិច្ចឈានមុខគេសម្រាប់អ្នកវិនិយោគអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។

ការវិនិយោគជាយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរទិដ្ឋភាពនៃព័ត៌មានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ភាពពាក់ព័ន្ធនៃច្រកអាជីវកម្មនៅក្នុងទីផ្សារក្នុងស្រុក។ ឥឡូវនេះ B2B Cambodia ក៏នឹងផ្តោតលើការផ្តល់ជូននូវការគ្របដណ្តប់យ៉ាងទូលំទូលាយនៃទីផ្សារមូលធន សេដ្ឋកិច្ច និងព័ត៌មាន អាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុកដោយសង្កត់ធ្ងន់ជាពិសេសលើព័ត៌មានទីផ្សារក្នុងស្រុក។ ការចែកចាយខ្លឹមសារ នឹងត្រូវផ្តោតជាសំខាន់លើប្រភេទវីដេអូដែលជានិន្នាការថ្មីនាពេលបច្ចុប្បន្ន។

លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM បានមានប្រសាសន៍ថា«B2B Cambodia នឹងក្លាយជាច្រកសម្រាប់ផ្តល់នូវព័ត៌មានធុរកិច្ចនៅកម្ពុជា។ ដំណាក់កាលបន្ទាប់នៃភាពចាស់ទុំនៃសេដ្ឋកិច្ចនៅកម្ពុជានឹងពឹងផ្អែកយ៉ាងខ្លាំងលើការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុដែលកំពុងមានភាពទាក់ទាញ និងក្លាយជាផ្នែកសំខាន់នៃប្រព័ន្ធអេកូហិរញ្ញវត្ថុ។ យើងក៏មានបំណងផ្តោតលើការកែលម្អ និងផ្តោតយ៉ាងខ្លាំងនូវការយល់ឃើញរបស់អន្តរជាតិអំពីកម្ពុជាដែលជាគោលដៅវិនិយោគតាមរយៈការចែកចាយនូវព័ត៌មានសេដ្ឋកិច្ច និងធុរកិច្ច ស្តីពីការរីកចម្រើនរបស់កម្ពុជា»។
លោក Anthony បានពន្យល់បន្ថែមដោយលើកឡើងពីការផ្លាស់ប្តូរចំពោះ B2B Cambodia ថា«ច្រកព័ត៌មាននេះនឹងចូលរួមជាមួយទីផ្សារហិរញ្ញវត្ថុ ដោយរាយការណ៍ជាពិសេសលើភាគហ៊ុន សញ្ញាបណ្ណ រូបិយបណ្ណ សន្ទស្សន៍ និងព័ត៌មានអាជីវកម្ម ដែលផ្តោតជាសំខាន់លើប្រទេសកម្ពុជា។ វាមានផ្នែកពិសេសៗដូចជា៖ ទិន្នន័យទីផ្សារប្រចាំថ្ងៃ ការសម្ភាសន៍ជាមួយនាយកប្រតិបត្តិប្រចាំសប្តាហ៍ ការបង្ហាញអំពីក្រុមហ៊ុន និងខ្លឹមសារអប់រំអំពីផលិតផលហិរញ្ញវត្ថុ ការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការធ្វើបច្ចុប្បន្នភាពជាដើម។ ក្នុងស្មារតីដើមរបស់ B2B Cambodia គឺជាមគ្គុទ្ទេសក៍ដែលបង្ហាញអំពីរបៀបក្នុងការធ្វើអាជីវកម្មនៅកម្ពុជាដែលនឹងបន្តពង្រឹងបន្ថែម»។

លោកស្រី Sarvinoz Nuritdinova នាយិកាប្រតិបត្តិ B2B Cambodia ដែលទើបតែងតាំងថ្មី បានលើកឡើងថា «យើងនឹងអនុវត្តមុខងារបច្ចេកទេសថ្មីដែលប្រើប្រាស់ឧបករណ៍ AI ប្រកបដោយភាពច្នៃប្រឌិត ព្រឹត្តិបត្រព័ត៌មាន វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី និងវេទិកាអន្តរកម្មទស្សនិកជនដូចជា Telegram ជាដើម។ យើង ក៏នឹងចែករំលែកវីដេអូជាប្រចាំស្តីអំពីកិច្ចប្រជុំធុរកិច្ចសំខាន់ៗ ហើយពួកយើងក៏នឹងទទួលយកមតិកែលម្អ និងតម្រូវការរបស់អតិថិជនផងដែរ»។
គំនិតផ្តួចផ្តើមដ៏សំខាន់មួយទៀតពី B2B Cambodia គឺកម្មវិធី «ពានរង្វាន់អាជីវកម្មកម្ពុជាឆ្នាំ២០២៣ Cambodia Business Awards 2023» ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់ភាពល្អឥតខ្ចោះក្នុងសហគមន៍ ធុរកិច្ចកម្ពុជា។

លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh មានប្រសាសន៍ថា «យើងបានចាប់ដៃគូជាមួយស្ថាប័នគ្រប់គ្រងអាជីវកម្មសំខាន់ៗរួមមាន សភាពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយឈានមុខគេដែលជាដៃគូស្នូលសម្រាប់ពានរង្វាន់នេះ។ ព្រឹត្តិការណ៍នេះ យើងទន្ទឹងរង់ចាំការចេញផ្សាយព័ត៌មានបន្ថែមទៀតអំពីគំនិតផ្តួចផ្តើមនៅក្នុងសប្តាហ៍ខាងមុខនេះ»៕
អត្ថបទពាណិជ្ជកម្ម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


