ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ត្រៀមរួចរាល់ក្នុងការធ្វើម្ចាស់ផ្ទះ ទទួលស៊ីហ្គេម វិញ្ញាសាទ្រីយ៉ាត្លុង
ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអាសុីអាគ្នេយ៍ក្នុងខេត្តកែប រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានជជែកលើបញ្ហាសំខាន់ៗមួយចំនួនដើម្បីធានាបាននូវការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅ មុនថ្ងៃប្រកួត ពេលកំពុងប្រកួត និងក្រោយថ្ងៃប្រកួត។

គណៈកម្មការ បានចុះកិច្ចសន្យាជាមួយសណ្ឋាគារចំនួន ២ទីតាំងនៅក្នុងខេត្តកែប សម្រាប់ផ្តល់កន្លែងស្នាក់នៅ អាហារ ចំពោះប្រតិភូស៊ីហ្គេម និងក្រុមកីឡាករ ក្នុងការប្រកួតកីឡាលើវិញ្ញាសាទ្រីយ៉ាត្លុង ដែលខេត្តកែបទទួលធ្វើជាម្ចាស់ផ្ទះ ដោយថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ប្រតិភូកីឡា និងក្រុមកីឡាករមកពី ៦ប្រទេសផ្សេងទៀតនឹងមកដល់ខេត្តកែប។

លោក អឹម បញ្ញារិទិ្ធ អភិបាលរងខេត្តកែប ទទួលបន្ទុកលើកិច្ចការងារនេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តកែប បានត្រៀមកងកម្លាំងជាង ៣០០នាក់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះត្រៀមអូប័រសង្រ្គោះ និងរៀបចំទីលានលើទឹកចំនួន ៣គ្រឿង រថយន្តសង្រ្គោះចំនួន ៤គ្រឿង។

លោកអភិបាលរងខេត្តបានបញ្ជាក់ឱ្យដឹងថា ប្រតិភូកីឡាចូលរួមទាំងអស់មាន ៧ប្រទេស សរុប ១៦៣រូប ក្នុងនោះមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៣៣រូប និង ប្រតិភូ ITOs (ចៅក្រម អាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស) ជាតិ និងអន្តរជាតិ ៣០នាក់។

យោងទិន្នន័យដែលបានផ្តល់ដោយរដ្ឋបាលខេត្តកែប បានឱ្យដឹងថា ប្រតិភូដែលចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅខេត្តកែបទាំង០៧ ប្រទេសរួមមាន ១ ប្រទេសកម្ពុជា មានអត្តពលិក និងមន្ត្រីបច្ចេកទេស ២០នាក់ ស្រី ០៧នាក់, ២ ប្រទេសវៀតណាម មានអត្តពលិក និងមន្ត្រីបច្ចេកទេស ២៨នាក់ ស្រី ១២នាក់, ៣ ប្រទេសថៃ មានអត្តពលិក និងមន្ត្រីបច្ចេកទេស ១៨នាក់ ស្រី ០៦នាក់, ៤ ប្រទេសឥណ្ឌូនេស៊ី មានអត្តពលិក និងមន្ត្រីបច្ចេកទេស ១៦នាក់ ស្រី ០៥នាក់, ៥ ប្រទេសសឹង្ហបុរី មានអត្តពលិក និងមន្ត្រីបច្ចេកទេស ១៦នាក់ ស្រី ០៧នាក់, ៦ ប្រទេសហ្វីលីពីន មានអត្តពលិក និងមន្ត្រីបច្ចេកទេសចំនួន ២១នាក់ ស្រី ០៥នាក់ និង៧ ប្រទេសម៉ាឡេស៊ី មានអត្តពលិក និងមន្ត្រីបច្ចេកទេស ១៤នាក់ ស្រី ០៥នាក់៕
អត្ថបទ៖ សឹង រ៉ាត់


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


