ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង បង្ហាញទីតាំងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេមទាំង ១៤ ក្រុងស្រុក
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទីតាំងផ្សាយបន្តផ្ទាល់លើស្រុកក្រុងទាំង ១៤ ទូទាំងខេត្ត អាចរីករាយទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខ។
ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) រដ្ឋបាលខេត្តបានរៀបចំផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់ កីឡាគុនខ្មែរនិងកីឡាបាល់ទះ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តាស្រុកក្រុងទាំង១៤។

ក្នុងនោះក្នុងក្រុងបាត់ដំបងបានរៀបចំ ០៣ ទីតាំងរួមមាន ÷ទីតាំងទី១: មុខអគារសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ទីតាំងទី២: បរិវេណសួនសម្តេចក្រឡាហោម ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទីតាំងទី៣: ក្នុងបរិវេណ ទីតាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្រៅពីនេះសម្រាប់ទីតាំងតាមបណ្តាក្រុង ទាំង ១៣ ទៀតមានដូចជា ÷១,ស្រុកសង្កែ រៀបចំនៅបរិវេណសាលាស្រុកសង្កែ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល។ ២, ស្រុកគាស់ក្រឡ: រៀបចំនៅបរិវេណសាលាស្រុកគាស់ក្រឡ ស្ថិតក្នុងភូមិព្រៃពពេល ឃុំគាស់ក្រឡ។ ៣,ស្រុកមោងឫស្សី: រៀបចំនៅបរិវេណសាលាស្រុកមោងឫស្សី ស្ថិតក្នុងភូមិកខ្សែបន្ទាយ ឃុំមោង។ ៤,ស្រុករុក្ខគិរី :រៀបចំនៅបរិវេណសាលាស្រុករុក្ខគិរី ស្ថិតក្នុងភូមិព្រៃអម្គាន់ ឃុំស្តុកប្រវឹក។ ៥,ស្រុកឯកភ្នំ: រៀបចំនៅបរិវេណសាលាស្រុកឯកភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកនវ័ន្ទ។ ៦,ស្រុកថ្មគោល: រៀបចំនៅបរិវេណសាលាស្រុកថ្មគោល ស្ថិតក្នុងបរិវេណ កសិកម្ម ឃុំតាពូង។ ៧,ស្រុកបវេល: រៀបចំនៅបរិវេណសាលាស្រុកបវេល ស្ថិតក្នុងភូមិទំនប់ទឹក ឃុំបូរវិល។ ៨,ស្រុកសំពៅលូន: រៀបចំនៅបរិវេណដីឡូតិ៍ទល់មុខអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព។ ៩,ស្រុកភ្នំព្រឹក: រៀបចំនៅបរិវេណសាលាស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា។ ១០,ស្រុកកំរៀង: រៀបចំនៅបរិវេណ តារាងបាល់ទាត់ប្រុសតូច ស្ថិតក្នុងភូមិអូរដាលើ ឃុំបឹងរាំង។ ១១,ស្រុកសំឡូត: រៀបចំនៅចំណុចស្ពានវែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង។ ១២,ស្រុករតនមណ្ឌល: រៀបចំនៅបរិវេណមុខផ្សារដំណាក់ស្ដៅ ស្ថិតក្នុងភូមិស្ពឺ ឃុំស្តៅ និងទី ១៣,ស្រុកបាណន់ រៀបចំនៅបរិវេណ ចំណតមុខប្រាសាទភ្នំបាណន់ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


