ព័ត៌មានជាតិ
ក្រសួងការងាររកឃើញ ម្ចាស់ជ័យលាភីសមាជិក ប.ស.ស. ឆ្នើម ចំនួន ១០រូប ប្រចាំ២០២៣
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរកឃើញ ម្ចាស់ជ័យលាភីសមាជិក ប.ស.ស. ឆ្នើម ចំនួន ១០រូប ប្រចាំ២០២៣ហើយ បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញរួចមក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» បានចំនួន ៥លើករួចមកហើយ ចាប់ពីឆ្នាំ២០១៥-២០១៩ ប៉ុន្តែត្រូវបានអាក់ខានចំនួន៣ឆ្នាំ គឺឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ឆ្នាំ២០២៣នេះ គឺជាការវិលត្រឡប់មកសាជាថ្មីនៃកម្មវិធីនេះ តែបានប្តូរឈ្មោះមកជាកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» វិញ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» បានធ្វើឡើងការពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម ចំថ្ងៃខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។
បន្ទាប់ពីបេក្ខជន បេក្ខនារី បានបង្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ក្នុងកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ សមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ក្លាយជាម្ចាស់ជ័យលាភីលេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាពផងដែរ។ ដោយក្នុងនោះ ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦លានរៀល និងលោកស្រី កែវ ណារី អគ្គនាយិកាក្រុមហ៊ុន ណារី ស្វីតវីឡាហូថែល និងExplorer B Y S L បានឧបត្ថម្ភបន្ថែម ៤លានរៀល។ ចំណែកម្ចាស់ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៥លានរៀល ម្ចាស់ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល ម្ចាស់ជ័យលាភីប្រជាប្រិយភាព ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងម្ចាស់ជ័យលាភីថតរូបស្អាតទទួលបានថវិកាចំនួន ២លាន ៥សែនរៀល។ ដោយឡែកចំពោះប្អូនៗដែលពុំជាប់ជ័យលាភី ក៏ទទួលបានថវិកាក្នុងមា្នក់ចំនួន ៦សែនរៀល។
ថ្លែងក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានប្រសាសន៍ថា ការរៀបចំពិធីនាពេលនេះស្ថិតក្នុងបរិយាកាសដែលកម្ពុជាបានរួមគ្នាបន្តថែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រទេសជាតិទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋបានសប្បាយរីករាយទូទាំងប្រទេស ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់កម្មករ-កម្មការិនី បង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារគ្រប់បែបយ៉ាងដល់កម្មករនិយោជិតឱ្យទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ រួមទាំងកិច្ចគាំពារសង្គម។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា កាន់តែពិសេស និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺអនុសាសន៍ទី៧ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលកម្មករនិយោជិតសប្បាយរីករាយឥតឧបមា នៅពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនាំឱ្យកម្មករនិយោជិតវិស័យឯកជនទាំងអស់ទទួលបាននូវប្រាក់ចូលនិវត្តន៍នៅវ័យចាស់ជរាទៅ ឬនៅពេលបាត់បង់សមត្ថភាពការងារមុនអាយុចូលនិវត្តន៍ បន្ថែមពីលើការអនុវត្តរបបសន្តិសុខសង្គមមានស្រាប់រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព រួមទាំងចល័តភាពសន្តិសុខសង្គម ដែលទាំងអស់នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ដល់កម្មករ-កម្មការិនីគ្រប់វិស័យទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយធានាថាគ្មានបុគ្គលណាម្នាក់ស្ថិតនៅក្រៅសំណាញ់នៃការការពារនៃប្រព័ន្ធសន្តិសុខសង្គម។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធានារក្សាបាននូវការងារ ប្រាក់ចំណូល និងអត្ថប្រយោជន៍នានាធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ជាពិសេសការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់ជូនកម្មករនិយោជិតទទួលបានរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាពដោយមិនបង់ប្រាក់ នៅពេលកម្មការិនីសម្រាលកូនមិនអស់លុយ ហើយទទួលបានប្រាក់ខែ ១២០% ហើយសម្រាលបានកូន១ ទទួលបាន ៤០ម៉ឺនរៀល កូនភ្លោះ២ បាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣ បាន ១លាន ២សែនរៀល និងបានប្រាក់បន្ថែមផ្ទាល់ ៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត។
លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីការអនុវត្តគោលនយោបាយស្ដីពី ប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតបន្ថែមទៀត៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក