ព័ត៌មានជាតិ
កីឡាករសិង្ហបុរីម្នាក់ សុំមិត្តស្រីរៀបការក្រោយទទួលបានមេដាយសំរឹទ្ធ កីឡាស៊ីហ្គេមនៅកម្ពុជា
កីឡាករទ្រីយ៉ាត្លុងរបស់សង្ហបុរី Bryce Chong បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឆ្នេរកែប ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធនៅក្នុងការប្រគួតកីឡាស៊ីហ្គេមលើកទី៣២។

សារព័ត៌មានThe Strait Time បានឲ្យដឹងថា កីឡាករទ្រីយ៉ាត្លុងរបស់សង្ហបុរី Bryce Chong មានវ័យ២៦ឆ្នាំរូបនេះ បានលុតជង្គង់នៅមុខមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Shery Foo ដើម្បីសុំរៀបការ បន្ទាប់ពីចប់ការប្រកួតមិនប៉ុន្មានម៉ោង នៅឆ្នេរកែបរបស់ប្រទេសកម្ពុជា។ ដំបូងឡើយ លោកចង់សុំមិត្តស្រីរៀបការនៅកន្លែងប្រារព្ធពិធីទទួលមេដាយ ប៉ុន្តែ មានមនុស្សច្រើនពេក ទើបលោកមកសុំមិត្តស្រីរបស់ខ្លួនរៀបការនៅឯឆ្នេរកែបវិញ។ ចំណែក មិត្តស្រីរបស់លោក ក៏បានឆ្លើយ”យល់ព្រម”ចំពោះការសុំរៀបការរបស់លោក Bryce Chong យ៉ាងរីករាយបំផុត។


គួរជម្រាបថា Bryce Chong ទទួលបានមេដាយសំរឹទ្ធដំបូងសម្រាប់ប្រទេសសិង្ហបុរីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសា អាគ័រត្លុង(Aquathlon) ផ្នែកបុរសកាលពីព្រឹកថ្ងៃសៅរ៍ (៦ ឧសភា) ខណៈដែលកីឡាករូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសាទ្រីយ៉ាត្លុងកាលពីថ្ងៃចន្ទ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ