ព័ត៌មានជាតិ
សហភាពអឺរ៉ុប បន្តជួយកម្ពុជា លើការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យរឹងមាំ
កម្ពុជា និងសហភាពអឺរ៉ុប បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងលទ្ធផលនៃកិច្ចពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគម្រោងថ្មីមួយ ដែលនឹងផ្តល់ជំនួយបច្ចេកទេសដោយសហភាពអឺរ៉ុប។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប និងអង្គការ GIZ ក្នុងការអនុវត្តគម្រោង ARISE Plus Cambodia ដែលជាគម្រោងផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់។ លោក បានគូសបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណងដើម្បីរួមចំណែកដល់ការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ដែលអាចបំពេញលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់។
គម្រោងថ្មី ដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ នឹងបន្តអនុវត្តនូវសកម្មភាព និងលទ្ធផលដែលសម្រេចបានក្រោមគម្រោង ARISE Plus Cambodia ក៏ដូចជាចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលចូលរួមពង្រឹងភាពប្រគួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ទាំងក្របខណ្ឌគោលនយោបាយ និងសមត្ថភាពរបស់វិស័យឯកជន បន្ទាប់ពីកម្ពុជានឹងចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ លើសពីនេះ គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។

បើតាមលោក រដ្ឋលេខាធិការ គម្រោងនេះ មានសមាសមាភាគបីសំខាន់ៗ រួមមាន ការរៀបចំគោលនយោបាយពាណិជ្ជកម្ម (Trade Policy) , ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation) និងការបង្កើនសមត្ថភាពវិស័យឯកជន (private Sector)។
លោក សុខ សុភ័ក្ត្រ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានធ្វើការពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធ និងបានរៀបចំសេចក្តីព្រាងស្តីពីខ្លឹមសារនៃគម្រោងដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ខាងមុខ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


