ព័ត៌មានជាតិ
ក្រសួងអប់រំ និងសាកលវិទ្យាល័ថៃ បន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ទៀត
នៅមុនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំជាមួយតំណាងសាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុម័តលើលទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០២៣ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាឆ្នាំបន្ទាប់។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងបន្តថា ក្នុងឆ្នាំសិក្សា ២០២៣ នេះ សាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ជំនាញវិស្វកម្មមេកានិក ជំនាញវិស្វកម្មអគ្គិសនី ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដោយជ្រើសរើសតាមរយៈការប្រឡង ដើម្បីទទួលបានអាហារូបករណ៍ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៨ និស្សិតកម្ពុជាចំនួន ២៤៦ នាក់ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យមហាសារខាម។ បច្ចុប្បន្ននិស្សិតចំនួន ២១៨ នាក់ បានបញ្ចប់ការសិក្សា។

ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២៤ សាកលវិទ្យាល័យមហាសារខាម គ្រោងនឹងផ្ដល់អាហារូបករណ៍ចំនួន ១៤ កន្លែង ក្នុងវិស័យសិល្បៈ តន្ត្រី កម្មវិធីសិក្សា និងការបង្រៀន វិស្វកម្មអាហារ វិស្វកម្មបរិស្ថាន ទេសចរណ៍ សណ្ឋាគារ ព័ត៌មានវិទ្យា ការគ្រប់គ្រងទំនើប និងទីក្រុងឆ្លាតវៃ (Smart City)៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


