ព័ត៌មានជាតិ
គម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ នៅខេត្តកោះកុង
គម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ នៅលើផ្ទៃដីជាង ៧ ពាន់ហិកតានឹងលេចចេញជារូបរាងនៅខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះដែលនឹងជួយទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងឱកាសដឹកនាំក្រុមការងារខេត្ត និងមន្ទីរជំនាញចូលរួមជាមួយប្រតិភូក្រសួងបរិស្ថានដើម្បីចុះពិនិត្យមើលទីតាំងគម្រោង នៅថ្ងៃទី២៦ ខែឧសភានេះ បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ទីតាំងស្នើសូមវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧ ១២៦,៩៣ ហិកតា ស្ថិតនៅ ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកអភិបាលរងខេត្ត មានប្រសាសន៍បានបន្តថា ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង និងតាមរយៈកិច្ចប្រជុំ ក្រុមការងារទាំងអស់បានសម្រេចគាំទ្រជាគោលការណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន។ ប៉ុន្តែត្រូវធ្វើការសិក្សាទីតាំងជាក់ស្តែងឡើងវិញ ដោយមានការសហការរវាងក្រុមហ៊ុន ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ហើយត្រូវផ្ញើរបាយការណ៍លទ្ធផល នៃការសិក្សាទីតាំងមកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំជួលដីវិនិយោគ និងផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដីដែលនៅសល់ដើម្បីស្នើសូមវិនិយោគ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


