ព័ត៌មានជាតិ
ខេត្តកែប នៅសល់តែ១៩៨ខ្នងផ្ទះប៉ុណ្ណោះដែលគ្មានបង្គន់ប្រើប្រាស់
កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ បើតាមការលើកឡើងរបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចប្រជុំពិនិត្យតាមដានស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលកាលនៅខេត្តកែប។

គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន១៩៨ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើរនឹង២%នៃចំនួនខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់រហូត ៩៨%ទូទាំងខេត្ត។ តាមផែនការត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល។

លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ឆ្លងតាមកិច្ចពិភាក្សា ជាលទ្ធផលដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រាស់ ១០០% ដើម្បីឈានទៅសម្រេចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី៦ ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៣នេះ។

យោងរបាយការណ៍ក្នុងកិច្ចប្រជុំខាងលើរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរកឃើញថា ខ្នងផ្ទះដែលគ្មានបង្គន់ទាំង ១៩៨ខ្នងផ្ទះនេះ ចែកជា៣ប្រភេទ ក្នុងនោះទី១. មាន១៥ខ្នងផ្ទះ គឺជាគ្រួសារមានលទ្ធភាពតែមិនព្រមសាងសង់ ទី២. គឺ ៧៦ខ្នងផ្ទះគឺជាគ្រួសារខ្វះលទ្ធភាព (ក្រីក្រ) និងទី៣. គឺ ៨៥ខ្នងផ្ទះទៀត គឺស្ថិតក្នុងតំបន់មិនរៀបរយ (សំណង់អាណាធិបតេយ្យ)។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ក្នុងចំណោម១៨ភូមិទូទាំងខេត្តកែប យើងសម្រេចបាននូវចំនួនខ្នងផ្ទះដែលមានបង្គន់សម្រាប់ប្រើប្រាស់ប្រមាណ៩៨% ក្នុងនោះមាន២ទៅ៣ភូមិស្ថិតក្នុងភូមិសាស្រ្តស្រុក និងបណ្តាតំបន់សំណង់មិនរៀបរយខ្លះ នៃភូមិសាស្រ្តក្រុងនៅមិនទាន់មានបង្គន់ប្រើប្រាស់ ភាគច្រើនគឺនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងសង្កាត់អូរក្រសារ ក្រុងកែប តែយ៉ាងណារដ្ឋបាល និងសហការយ៉ាងយកចិត្តទុកសដើម្បីឈានទៅប្រកាសខេត្តកែបក្លាយជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី៦នេះ៕
អត្ថបទ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


