កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ​ប្រភេទ​បេ​និង​សេ​ជាង​៧​សែន​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ​ប្រភេទ​បេ​និង​សេ​ជាង​៧​សែន​នាក់​

Published

on

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា​ តាម​ការប៉ាន់ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក​ នៅ​ប្រទេស​កម្ពុ​ជា​ មាន​អ្នក​ឆ្លង​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​វីរុស បេ​និង​អ្នក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​វីរុស សេ​ប្រមាណ​ជាង​៧​សែន​នាក់​។

​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្តីអំពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាត​និង​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី ឆ្លើយតប​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​បេ និង​សេ​ឆ្នាំ​២០២០-២០២៤​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​មករា​នេះ លោកជំទាវ បាន​បន្ត​ថា​តាម​ការ​ប៉ាន់ស្មាន​នៅ​ឆ្នាំ២០១៧ របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ប្រទេស​កម្ពុជា ចំនួន​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​វីរុស​បេ គឺ​មាន​៣%​ស្មើនឹង​៤៧៥០០០​នាក់​ និង​អ្នក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​វីរុស​សេ​មាន​១,៦%​ស្មើនឹង​២៥៧ ០០០​នាក់​។​

​លោកជំទាវ ​បានបន្តទៀតថា ​ជំងឺ​រលាក​ថ្លើម​បេ​និង​សេ​នេះ ​ប្រសិនបើ​យើង​មិនបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​ទេ វា​អាច​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ ដោយ​ធ្វើ​ឲ្យ​អ្នកជំងឺ​ទៅជា​ក្រិន​ថ្លើម​និង​ឈាន​ដល់​ជំងឺ​មហារីក​ថ្លើម​ទៀត​ផង​។

​លោកជំទាវ​បាន​បន្ថែម​ថា​ ជំងឺ​មហារីក​ថ្លើម​មាន​ប្រមាណ ១៦%​ក្នុងចំណោម​ ជំងឺ​មហារីក​ទាំងអស់ ហើយ​មូលហេតុ​ចម្បង​បណ្តាល​មក ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ចំនួន​៤៤,៣%​និង​ប្រភេទ​សេ​ចំនួន​៤៣%​។ លោកជំទាវ បាន​បញ្ជាក់​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​និង​សេ ​គឺ​បណ្តាល​មក​ពី​ការ​ការ​បរិភោគ​ម្ហូបអាហារ​មិន​មាន​អនាម័យ​ពិសេស​អ្នក​ចូលចិត្ត​ពិសា​ស្រា​ច្រើន​និង​បារី​។ ​បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​មិន​សូវមាន​ការចាប់អារម្មណ៍​ពី​ជំងឺថ្លើម​ប្រភេទ​សេ​និង​បេ​នោះទេ​ ដោយ​មិនបាន​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀត​ទាត់​ឡើយ​លុះដល់​ពេល​មាន​ចេញ​ជា​រោគសញ្ញា ​ហើយ​ទើប​ទៅ​រក​គ្រូពេទ្យ​ពិនិត្យ​ទើប​ដឹង​ថា ​ខ្លួនមាន​កើត​ជំងឺថ្លើម​ប្រភេទ​បេ​ឬ​សេ​។

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏​បាន​ណែនាំ​ថា ​ប្រជាពលរដ្ឋ​ ដែល​មាន​ជំងឺ​ទាំងនេះ ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​ចៀសវាង​មានការ​ធ្ងន់ធ្ងរ​វិវត្តន៍​ទៅជា​ក្រិន​ថ្លើម​ឬ​មហារីក​ថ្លើម​ ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង​។ លោកជំទាវ បាន​បញ្ជាក់​ថា ​សព្វថ្ងៃនេះ​ ឱសថ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​និង​បេ​បាន​បន្ត​ធ្លាក់​ចុះ​ពី​រាប់ពាន់​ដុល្លារ មក​ប្រមាណ​៦៨​ដុល្លារ​សម្រាប់​ព្យាបាល​រលាក​ថ្លើម​សេ រយៈពេល​បី​ខែ​ អាច​ជា​សះស្បើយ​៩៥% និង​ប្រមាណ​៤២​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ព្យាបាល​រលាក​ថ្លើម បេ​។ លើស​ពី​នេះ ​ក្រសួងសុខាភិបាល​បាន​ប្តេជ្ញា​និង​ធ្វើការ​ជាមួយ​ដៃគូ​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ជំងឺ​រលាក​ថ្លើម​ បង្ក​ដោយសារ​វីរុស បេ និង​សេ ដោយ​ផ្ដោត​លើ​ចក្ខុវិស័យ “​គ្មាន​ការឆ្លង​មេរោគ​រលាក​ថ្លើម​ថ្មី​នៅ​កម្ពុជា ដែល​ប្រជាជន​ ដែល​មាន​មេរោគ​រលាក​ថ្លើម​រ៉ាំរ៉ៃ អាច​ទទួល​បាន​សេវា ធ្វើ​រោគវិនិច្ឆ័យ ការ​ព្យាបាល និង​ថែទាំ ដោយមាន​ប្រសិទ្ធភាព មាន​តម្លៃ​សមរម្យ និង​មានគុណ​ភាព​ល្អ​។

​គួរ​បញ្ជាក់​ថា ​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ប្រទេស​កម្ពុជា​បេ្ត​ជ្ញា​ចូលរួម​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ និង សេ នៅ​ឆ្នាំ​២០៣០ ​ដោយ​អនុលោម​តាម គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​កាត់បន្ថយ អត្រា​ឆ្លង​ថ្មី​៩០% និង អត្រា​មរណភាព ៦៥% នៅ​ឆ្នាំ​២០៣០៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ច្រកទាំង៣ ដែលកម្ពុជា អាច​ទទួល​វ៉ាក់សាំង​កូវីដ ១៩ មកចាក់ជូនពលរដ្ឋ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services