សម្តេចតេជោ៖បើមិនស្គាល់ ហ៊ុន សែន គឺស្មើនឹងខ្មែរ មិនស្គាល់ស្ករត្នោត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ៖បើមិនស្គាល់ ហ៊ុន សែន គឺស្មើនឹងខ្មែរ មិនស្គាល់ស្ករត្នោត

Published

on

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេច គឺជាស្ថាបនិក នៃកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនគ្រាន់តែជាមេបញ្ជាការទេ ហើយក៏មិនមែនស្ថិតនៅក្នុងភាពទាល់ច្រកដែរ តែសម្តេចជាអ្នកស្វែងរកផ្លូវ ដើម្បីរំដោះជាតិ តែបើមិនស្គាល់សម្តេចទេ គឺស្មើនឹងខ្មែរ មិនស្គាល់ស្ករត្នោត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងនេះថា ” ខ្ញុំសូមបញ្ជាក់ទៅលោកពូ ប៉ក់ ហីន បន្តិច ដោយមានឃ្លីបមួយនោះ ពូនិយាយខុស២ចំណុច។ សូមផ្ដាំទៅលោកពូ ទីមួយ លោកពូបាននិយាយថា ហេង សំរិន ហ៊ុន សែន ទាល់ច្រក អាពតប្រុងខ្វៃហើយបានរត់។ ចំណុចនេះ សូមលោកពូស្ដាប់ឱ្យច្បាស់ ខ្ញុំនិងសម្ដេចហេង សំរិន អត់នៅជាមួយគ្នាទេ ខ្ញុំបានចេញទៅកសាងកងទ័ពតាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ឯណោះ។ ឯសម្ដេច ហេង សំរិន នៅឆ្នាំ១៩៧៨ គឺមួយឆ្នាំក្រោយ។ ខ្ញុំគឺជាស្ថាបនិតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនគ្រាន់តែជាមេបញ្ជាការទេ គឺជាស្ថាបនិក នៃកម្លាំងប្រដាប់អាវុធនេះតែម្ដង។ ខ្ញុំមិនមែនស្ថិតនៅក្នុងភាពទាល់ច្រកទេ គឺខ្ញុំជាអ្នកស្វែងរកផ្លូវ ដើម្បីរំដោះជាតិ ហើយអាចនឹងវាយនៅក្នុង Youtube ដោយវាយពាក្យថា ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នឹងចេញមកហើយឯកសារនោះ”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចនេះហើយ ដែលធ្វើឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកសាងវិមានឈ្នះ ឈ្នះ ដោយរៀបចំនូវទីតាំង ដែលសម្ដេចធ្លាប់ឆ្លងកាត់ ដោយយកជីវិតធ្វើជាដើមទុន។

ចំពោះចំណុចទី២ ដែលលោក ប៉ក់ ហីន និយាយថា សម្ដេចហ៊ុន សែន មិនដឹងមកពីណា ដល់ឆ្នាំ១៩៨២ ហើយទើបលេចឈ្មោះ គេស្គាល់តែសម្ដេច ហេង សំរិន និងសម្តេច ជា ស៊ីម តែសម្តេច ហ៊ុន សែន មិនដឹងចេញមកពីណា។ សម្ដេចបានបញ្ជាក់ថា ប្រសិនបើលោកពូមិនស្គាល់ ហ៊ុន សែន ទេ “ស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត”។ ពីព្រោះអ្វីៗសម្ដេចមានវត្តមានទាំងអស់ ហើយចារនៅក្នុងប្រវត្តិតែម្ដង។

សម្ដេចបានបន្តថា បើនិយាយពីកងទ័ព ដែលស្នើឡើង គឺសម្ដេចជាអ្នកស្នើ ដែលមានឈ្មោះថា កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ដោយមានរូបថតជាសំអាង ហើយការធ្វើបែបនេះ គឺដើម្បីជៀសវាងការកែ នៅពេលបង្កើតរណសិរ្ស តែជាភ័ព្វសំណាងដែរ ដែលភាគីដទៃទៀតទទួលយក។

សម្តេចបញ្ជាក់ថា “កុំភ្លេចថា ពេលនោះកម្ពុជាមាន៥ភាគី ប៉ុន្តែភាគី សាយ ភូថង និងសម្ដេចទៀ បាញ់ នៅក្នុងប្រទេសថៃមិនអាចចេញមុខបានទេ។ ចំណែកភាគី៤ ទៀត ចេញមុខបាន។ ភាគីមួយដឹកនាំដោយសម្ដេច ហេង សំរិន ជាប្រធាន និងសម្ដេច ជា ស៊ីម ជាអនុប្រធាន, ភាគីមួយទៀតដឹកនាំដោយលោក ប៉ែន សុវណ្ណ ជាប្រធាន ម៉ុក សុគុណ អនុប្រធាន, ភាគីមួយទៀតដឹកនាំដោយ ប៊ុន មី ប្រធាន ប៊ូ ថង អនុប្រធាន, ភាគីមួយទៀត ដឹកនាំដោយ ហ៊ុន សែន ប្រធាន ហែម សាមិន អនុប្រធាន។ ដូច្នេះក្នុងចំណោម៤ ភាគីខ្ញុំ គឺជាកងកម្លាំង ដែលមានប្រដាប់អាវុធ។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចតេជោហ៊ុន សែន ក៏បានអញ្ជើញលោក ប៉ក់ ហីន ដើម្បីមកមើលភ្នំពេញ នាពេលបច្ចុប្បន្នផងដែរ ខុសគ្នាជាមួយភ្នំពេញនាពេលនោះយ៉ាងម៉េច ? ដោយសម្ដេចជាអ្នកចេញលុយយន្តហោះឱ្យទៀតផង។

សម្ដេចតេជោ មានប្រសាសន៍លើកឡើងថា ការមិនយល់ ការមិនស្គាល់នយោបាយឈ្នះ ឈ្នះ គឺដោយសារតែភាពអគតិ ។ ជាមួយគ្នានោះសម្ដេចបានអរគុណចំពោះ អ៊ុនតាក់ សម្តេចជាហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយជាស្ថាបនិកនៃការចរចារជាមួយសម្ដេចនរោត្តម សីហនុ។

សូមបញ្ជាក់ថា ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន “តេជោសែន សាធារណការ និងដឹកជញ្ជូន” នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ៕

អត្ថបទ ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services