ព័ត៌មានជាតិ
ប្រាប់គន្លឹះ មុនស៊ីញេកិច្ចសន្យាខ្ចីលុយពីធនាគារ ត្រូវប្រយ័ត្នអីខ្លះ?
ពេលដែលអ្នកសម្រេចចិត្តខ្ចីលុយពីធនាគារមិនថាដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងពង្រីកមុខរបរ អ្នកត្រូវប្រាកដថារាល់ឯកសារផ្សេងៗមុនចុះហត្ថលេខាត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ ហើយក៏ត្រូវចេះជជែកចរចាដើម្បីទទួលបានលក្ខខណ្ឌល្អ។
លោក ម៉ី វាសនា នាយកប្រតិបត្តិប្រាក់កម្ចីនៃធនាគារប្រៃសណីយ៍កម្ពុជាបានកត់សម្គាល់ថា ពលរដ្ឋមួយចំនួនពេលទៅខ្ចីលុយធនាគារ ហាក់ធ្វេសប្រហែសមិនសូវពិនិត្យទៅលើកិច្ចសន្យាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលអាចនាំផលវិបាកទៅថ្ងៃក្រោយ។ ការសិក្សាឲ្យច្បាស់ពីកិច្ចសន្យា ដើម្បីទទួលបានការការពារ និងកាត់បន្ថយភាពប្រឈមដែលកើតឡើង។

លោកក្រើនរំលឹកឲ្យប្រុងប្រយ័ត្នមិនមែនឲ្យតែគេឲ្យខ្ចី ស៊ីញេមិនបានមើលមុខមើលក្រោយ។
លោកបានលើកឡើងករណីជាក់ស្ដែងដូចជាការដំឡើងការប្រាក់។ ថ្មីៗនេះធនាគារមួយចំនួនបានប្រកាសដំឡើងអត្រាការប្រាក់ទាំងអតិថិជនចាស់និងអតិថិជនថ្មី។
ត្រង់ចំណុចនេះ លោកបានរំលឹកក្នុងកិច្ចសន្យាមុនស៊ីញេត្រូវតែពិនិត្យមានការកំណត់ចងយ៉ាងណា។ បើសិនមានការដំឡើងអត្រាការប្រាក់ថ្មីក្នុងកាលៈទេសៈណាមួយ ប៉ះពាល់ដល់អតិថិជនចាស់លើអត្រាការប្រាក់មុនដែរឬទេ។
មួយទៀតករណីអតិថិជនស្នើបង់ផ្តាច់។ ធនាគារខ្លះផាកពិន័យលើចំនួនទឹកប្រាក់ដែលនៅសល់ តែក៏មានករណីគឺគេពិន័យទៅលើចំនួនទឹកប្រាក់បញ្ចេញដើមដំបូង។
«ឧទាហរណ៍អតិថិជនខ្ចី ១០ ម៉ឺនដុល្លារ ក្នុងកិច្ចសន្យាបញ្ជាក់បើករណីអតិថិជនស្នើបង់ផ្តាច់មុនកាលកំណត់ ត្រូវពិន័យ ៣%។ ត្រង់នេះត្រូវប្រាកដពិន័យ ៣% ហ្នឹងទៅលើប្រាក់ដើម ១០ ម៉ឺនដែលបានខ្ចីដំបូង ឬចំនួនដែលនៅសល់ឧទាហរណ៍បើយើងបង់បាន ៥ ម៉ឺន។ ត្រង់ចំណុចហ្នឹងត្រូវបញ្ជាក់ឲ្យច្បាស់»។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាក៏ចូលរួមរំលែកបទពិសោធន៍ដល់អតិថិជនមុនប្រើប្រាស់សេវាកម្ចីគ្រឹះស្ថានឥណទានណាមួយ ត្រូវចេះប្រៀបធៀបចេះតថ្លៃ ដើម្បីទទួលបានលក្ខខណ្ឌល្អ។
លោកណែនាំឲ្យចេះសិក្សាប្រៀបធៀបអត្រាការប្រាក់ រយៈពេលសង លក្ខខណ្ឌកម្ចី ការផាកពិន័យផ្សេងៗ មុនដាក់ស្នើទៅគ្រឹះស្ថានណាមួយ។ អត្រាការប្រាក់ធនាគារមួយចំនួនថោកមែន តែក៏ភ្ជាប់លក្ខខណ្ឌដូចតម្រូវឲ្យមានប្លង់រឹង ហើយអចលនទ្រព្យនោះសោតត្រូវស្ថិតនៅក្នុងតំបន់ប្រជុំជនឬក្នុងទីក្រុង។
ជាមួយគ្នានេះលោកបានលើកពីការចំណាយបន្ថែមផ្សេងៗរបស់អតិថិជនពីសេវារបស់ធនាគារដូចជា ថ្លៃមេធាវី ថ្លៃវាយតម្លៃអចលនទ្រព្យ ថ្លៃសេវាឥណទាន (Loan Fee) និងធនាគារខ្លះគិតថ្លៃសេវាសារការីទៀត។ តែបើអតិថិជនចេះចរចា ការចំណាយបន្ថែមទាំងនេះអាចទទួលបានការលើកលែង និងអនុគ្រោះបានខ្លះដែរ។
លោកក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន កុំគិតឲ្យតែបានលុយផ្តិតមេដៃប្រយ័ត្នកិច្ចសន្យាចងជាប់ពិបាកដោះស្រាយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


