ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង គ្រោងពិព័រណ៍ផ្លែឈើ សំដៅបង្ហាញពីសក្ដានុពលវិស័យកសិកម្ម
រដ្ឋបាលខេត្ត សហការជាមួយក្រសួងទេសចរណ៍ គ្រោងរៀបចំពិព័រណ៍បង្ហាញផលិតផលផ្លែឈើ សំដៅរំលេចពីសក្ដានុពលវិស័យកសិកម្ម ខណៈជាស្នាដៃដាំដុះរបស់កសិករនៅក្នុងខេត្តពិតៗ។

នៅថ្ងៃទី ១៧ ដល់ ១៨ ខែមិថុនា ខាងមុខ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធនឹងសហការគ្នារៀបចំកម្មវិធីពិព័រណ៍ផលិតផលផ្លែឈើ រួមមាន ៖ ទុរេន សាវម៉ាវ និងមង្ឃុត ដែលផលិតស្នាដៃបង្កបង្កើនផលពិតៗរបស់ប្រជាកសិករមកពីស្រុកមណ្ឌលសីមា ស្រុកកោះកុង និងស្រុកថ្មបាំង ជាដើម។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ថា ការរៀបចំពិព័រណ៍ភូមិ ១ ផលិតផល ១ នេះ ធ្វើឡើងនៅមុខអគាររដ្ឋបាលខេត្តផ្ទាល់តែម្ដង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នឹងផ្ដល់ជាផ្លែឈើជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ដើម្បីតេស្តរសជាតិមួយឆ្អែតនៅកន្លែងប្រារព្ធផងដែរ។ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការវេចខ្ចប់នោះទេ។

បើតាមលោក អន សុធារិទ្ធ គោលបំណងរបស់រដ្ឋបាលខេត្ត គឺចង់បង្ហាញពីសក្ដានុពលគុណភាពផលិតផ្លែឈើដាំដុះដោយស្នាដៃផ្ទាល់របស់ប្រជាកសិករក្នុងខេត្តទៅកាន់តែទីផ្សារក្នុង និងក្រៅស្រុក។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ធ្លាប់បង្កើតជាកម្មវិធីពិព័រណ៍ផ្លែឈើនេះម្ដងមកហើយ នៅផ្សារកោះកុងថ្មី ក្នុងក្រុងខេមរភូមិន្ទ តាមរយៈការរៀបចំជាស្តង់ពិព័រណ៍បង្ហាញជូនពលរដ្ឋ និងអ្នកទេសចរបានពិសាផ្លែឈើឥតគិតថ្លៃ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

គួរជម្រាបថា ទិន្នផលកសិកម្មផ្លែឈើហូបផ្លែកើនផលល្អច្រើនគួរឲ្យកត់សម្គាល់ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ប៉ុន្តែអ្វីដែលបារម្ភ គឺកសិករមិនទាន់ចេះស្វែងដៃគូទីផ្សារមកទិញដល់ចម្ការ ឬកាត់យកទៅលក់ជូនអតិថិជន គ្រាបរិមាណទុរេន សាវម៉ាវ និងមង្ឃុត ខេត្តណាក៏មានអ្នកដាំដុះច្រើន។ ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកស្រី មិថុនា ភូថង ក៏ជំរុញឲ្យមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ ពិភាក្សាគ្នាស្វែងរកទីផ្សារលក់ផលិតផលកសិកម្មខេត្តកាន់តែទូលំទូលាយជូនប្រជាកសិករទូទាំងខេត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


