ព័ត៌មានជាតិ
ក្រសួងអប់រំនិងអង្គការ WFPនឹងផ្តល់ស្បៀងអាហារដល់សិស្សជួបការលំបាកនៅខេត្ត គោលដៅចំ នួន១០
ក្រសួងអប់រំយុវជននិងកីឡានិងអង្គការស្បៀងអាហារពិភពលោក(WFP)នឹងផ្តល់ស្បៀងអាហារដល់សិស្សជួបការលំបាកនៅខេត្តគោលដៅចំនួន១០ដើម្បីឲ្យពួកគេទទួលបាននូវសុខភាពល្អកំលាំងមាំ មួននិងមានបញ្ញាស្មារតីល្អព្រមទាំងមករៀនសូត្របានពេញលេញ។
ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនជាមួយលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោកស្រី Claire Conanតំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ដំណើរការនៃការ ផ្តល់ស្បៀងអាហារតាមសាលារៀន បានអនុវត្តនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយចាប់ផ្តើមពី ៦៤សាលា មានសិស្ស៣៧៥០០នាក់ និងបានពង្រីកជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក។

លោកស្រីបានបន្តថា កម្មវិធីផ្តល់អាហារតាមសាលារៀនបាននឹងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាតាមខេត្តគោលដៅចំនួន១០ ក្រោមការជួយឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសនិងថវិកាពីកម្មវិធីផ្តល់ស្បៀងអាហារពិភពកលោកមាន៥ខេត្ត រួមមានខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ ឧត្តរមានជ័យនិងស្រុកខ្លះក្នុងខេត្តសៀមរាប។
លោកស្រីបានបន្តទៀតថា ចំណែកកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនក្រោមការឧបត្ថគាំទ្រដោយថវិការាជរដ្ឋាភិបាលកម្ពុជា និងមានកិច្ចសហការពីគណៈកម្មាធិការប្រតិបត្តិ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកជួយសម្របសម្រួលមាន៦ខេត្តរួមមានកំពង់ ចាម ស្ទឹងត្រែង ព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ និងស្រុកខ្លះក្នុងខេត្ត សៀមរាប។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង អំណរគុណដល់អង្គការស្បៀងអាហារពិភពលោកដែលចូលរួមសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ស្បៀងអាហារតាមសាលារៀននៅក្នុងប្រទេសកម្ពុជា បានជួយជម្រុញឱ្យកុមារមករៀន ទៀងទាត់ និងទាន់ពេលវេលា ព្រមទាំងបានរក្សាពួកគេឱ្យនៅក្នុងថ្នាក់រៀនរហូតដល់ចប់ម៉ោង សិក្សាជាពិសេសកុមារតូៗ ម្យ៉ាងវិញទៀតការផ្តល់ស្បៀងអាហារប្រកបដោយអាហាររូបបត្ថម្ភគ្រប់គ្រាន់គឺដើម្បីបង្កើនសុខភាពផ្លូវ កាយ បញ្ញាស្មារតី និងអារម្មណ៍ ឱ្យពួកគេផ្តោតលើការសិក្សាបានល្អប្រសើរ។
លើសពីនេះទៀ កម្មវិធីនេះក៏បានបង្កើនប្រាក់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍គោលដៅ តាមរយៈ ផលិតកម្មចម្រុះ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ផងដែរ។

បើតាមក្រសួងអប់រំយុវជននិងកីឡាតាមរយៈការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារនេះបានជួយបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់សិស្សពី៨០% នៅឆ្នាំ២០១៤ ដល់៩៩%មកដល់បច្ចុប្បន្ននិងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សពី ៨%មកនៅ៦% ព្រមទាំងជួយបង្កើនអត្រាសិស្សរៀនឡើងថ្នាក់ពី៧៦% ដល់៨៨%ផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំសិក្សា២០១៩-២០២០ ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចទទួលយកការផ្ទេរកម្មវិធីស្បៀងអាហារនៅតាមសាលារៀនដោយប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាលក្រោមរូបភាពកម្មវិធីផ្តល់អាហារពេលព្រឹកនិងផ្តល់អាហរថ្ងៃត្រង់ដោយ ប្រើប្រាស់កសិផលក្នុងសហគមន៍៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


