ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ តំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា តំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់ សហគមន៍។ ការលើកឡើងបែបនេះក្នុងឱកាស វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» កាលពីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនូវទស្សនៈវិស័យសំខាន់ៗ និងសារៈសំខាន់នៃការបង្កើតតំសហគមន៍តំបន់ការពារធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះដែលនៅសល់ឱ្យបានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែលទាំងនេះសម្រេចទៅបានស្របគ្នានឹងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍ គឺដើម្បីរៀនធ្វើការជាមួយគ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុងការពារធនធានធម្មជាតិ និងដកហូតផលអនុផលព្រៃឈើដោយរបៀបណា ដើម្បីរក្សាបាននូវនិរន្តរភាពបរិស្ថាន។
ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់សហគមន៍ គឺត្រូវក្ដាប់ឱ្យបានពីគោលបំណងរបស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បី បង្កើតភាពស្របច្បាប់ក្នុងការចងក្រងជា សហគមន៍។ បំពេញនូវសេចក្ដីត្រូវការ(ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព(លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្តទុកដាក់លើការនាំចេញនៅហ្នឹងកន្លែង) និងលើកកម្ពស់ទេសចរណ៍ផ្សាភ្ជាប់ទឹកដី(ផ្តល់ជូនភ្ញៀវទេសចរណ៍នូវ អាហារក្នុងតំបន់ សេវាកម្ម និងផលិតផល កន្លែងស្នាក់នៅ បន្ទប់ទឹកស្អាត)។

សូមបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធ គឺជាយុទ្ធសាស្រ្តក្រវ៉ាត់បៃតង ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិ និងការកែច្នៃសក្ដានុពលធនធានធម្មជាតិ សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងមូលដ្ឋានប្រកបដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍ ការអភិរក្ស និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


