ព័ត៌មានជាតិ
ក្រសួងកសិកម្មគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្មនាពេលខាងមុខនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រោងនឹងរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយៈការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។
ថ្លែងនៅក្នុងចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿងនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរខេតត្កំពង់ចាម នៅថ្ងៃទី២៣មករានេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា «ក្រសួងកំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្មដើម្បីត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយៈការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។
លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា «នៅពេលតំបន់នេះកើតឡើង នោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ»។
លោក រដ្ឋមន្ត្រីបានណែ នាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន។
ជាមួយគ្នានេះដែរ ត្រូវបន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដារនាំចេញ។
លោករដ្ឋមន្ត្រី ក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេស ជិត ខាងនិងអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។
លោក លក លឿងម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ បានឲ្យ ដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។
លោកបានបន្តថា បច្ចុប្បន្នកសិដ្ឋានបានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហិកតា គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោនក្នុង១ឆ្នាំ និងឡើងដល់ ២៥០០ តោនក្នុងឆ្នាំ២០២៣។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក៕
ដោយ ៖ សំអឿន







-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


