ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ ការអប់រំស្ទែមជំរុញឱ្យសិស្សមានគំនិតច្នៃប្រឌិត និងចេះបង្កើតនូវអ្វីថ្មីៗ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា ការអប់រំស្ទែមបានជំរុញឱ្យសិស្សមានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត និងចេះបង្កើតនូវអ្វីថ្មីៗដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើន។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែមនៅមធ្យមសិក្សាទុតិយភូមិ”នៅថ្ងៃទី១០ មិថុនា នេះ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តតាកែវ លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)បានមានប្រសាសន៍ថាការអប់រំស្ទែមនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព ការវាយតម្លៃលើការអនុវត្ត លទ្ធផលតេស្តរបស់សិស្សនៅកម្រិតសាលារៀន និងជំរុញឱ្យសិស្សចង់រៀនព្រមទាំង ជួយឱ្យពួកគេ មាន លទ្ធភាពអភិវឌ្ឍន៍ មានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត មានអន្តរកម្មឥតឈប់ឈរ បង្កើនការ រិះគិតស៊ីជម្រៅ ចេះបង្កើតថ្មីដោយខ្លួនឯង និងមានសមត្ថភាពចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា និង វិទ្យាសាស្ត្រ នៃកម្មវិធីអន្តរជាតិ PISA ។

លោកបានបន្តទៀតថា វិស័យនីមួយៗខាងលើនេះ មានទិសដៅ និងផ្តល់សារៈសំខាន់ ទៅលើវត្ថុបំណងខុសៗគ្នា និងជាវិស័យដែលកម្ពុជាយើងកំពុងត្រូវការចាំបាច់ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសជឿនលឿននៅឆ្នាំ២០៥០ ពោល គឺជា ប្រទេសអ្នកផលិត។
លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំវគ្គបណ្តុះណ្តាលនេះឡើង ជាពិសេសការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ីក្រោមការអនុវត្តគម្រោង USESDP-II ដែលធ្វើការការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរីកចម្រើនទៅមុខ ចូលរួមយ៉ាងសំខាន់នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ស្របតាមបរិវត្តកម្មអប់រំក្នុងបរិបទសាកលផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ