ព័ត៌មានជាតិ
ពលរដ្ឋជាង ២០០ នាក់ ទទួលបានមួកសុវត្ថិភាព និងយល់ដឹងពីការផ្ដល់អាហារូបករណ៍សិស្សក្រីក្ររបស់ សម្ដេចតេជោ
ប្រជាពលរដ្ឋជាង ២០០ នាក់ នៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ទទួលបានមួកសុវត្ថិភាពម្នាក់មួយ និងជ្រួតជ្រាបពីការផ្ដល់អាហារូបករណ៍សម្រាប់សិស្ស-និស្សិតក្រីក្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សមាគមសិស្សនិស្សិត អ.ម.ត សាខាខេត្តកោះកុង សហការជាមួយអាជ្ញាធរសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ជួបសំណេះសំណាលផ្ដល់ជាមួកសុវត្ថិភាព ពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសប្រាប់កម្មវិធីផ្ដល់អាហារូបករណ៍សម្រាប់សិស្ស-និស្សិតក្រីក្រដែលផ្ដល់ដោយ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

តំណាងប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ថ្លែងអំណរអរគុណចំពោះការចែកមួកសុវត្ថិភាព បញ្ជ្រាបការយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ ក៏ដូចជាកម្មវិធីផ្ដល់អាហារូបករណ៍ សម្ដេចតេជោ។

ពលរដ្ឋយល់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជារឿងដែលសង្គមព្រួយបារម្ភ ចំពោះអ្នកបើកបរមិនគោរពច្បាប់ ហើយការចែកមួកសុវត្ថិភាពនេះដែរ ជាការពញ្ញាក់ស្មារតីមួយបន្ថែមទៀតដល់ពួកគាត់បានចូលរួមគោរពច្បាប់ទាំងអស់។ ដោយឡែកចំពោះការផ្ដល់អាហារូបករណ៍វិញ ពួកគាត់នឹងពិនិត្យលទ្ធភាពដើម្បីឲ្យកូនចៅបានចូលរៀនជាសិស្សអាហារូបករណ៍របស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈមានជីវភាពមិនសូវធូរធារ។

មិនត្រឹមប៉ុណ្ណោះទេ ពួកគាត់ក៏គាំទ្រពេញទំហឹងអំពីគម្រោងរបស់រាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ ព្រោះថា ការកែច្បាប់បែបនេះ ជាការពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ។

លោក ហាក់ ឡេង ប្រធានគ្រប់គ្រងសមាគមសិស្សនិស្សិត អ.ម.ត សាខាខេត្តកោះកុង នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ នេះ យល់ឃើញថា ពលរដ្ឋនៅខេត្តកោះកុង កាន់តែដឹងច្រើនពីសិទ្ធិរបស់ខ្លួនជាពលរដ្ឋ តាមរយៈការបំពេញកាតព្វកិច្ចទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ។

លោក ហាក់ ឡេង ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីប្រើសិទ្ធិបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងនាមជាសិទ្ធិពលរដ្ឋដែលមានចែងកំណត់ក្នុងច្បាប់ និងត្រូវចូលរួមអនុវត្តសិទ្ធិ និងករណីយកិច្ចដោយមានការទទួលខុសត្រូវខ្ពស់សម្រាប់ជាតិមាតុភូមិកម្ពុជា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


