ព័ត៌មានជាតិ
មន្ត្រីការទូតកម្ពុជាថ្លែងបទអន្តរាគមន៍៣ចំណុចក្នុងកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីវិបត្តិនៅភូមា
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា លោក គង់ ភោគ បានថ្លែងបទអន្តរាគមន៍ចំនួន៣ចំណុចសម្រាប់កិច្ចពិភាក្សាក្រៅផ្លូវការនៅប្រទេសថៃ ទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា។

បើតាមការឱ្យដឹងរបស់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក្នុងឱកាសចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាតំណាងរបស់លោក ប្រាក់ សុខុន បានចូលរួមថ្លែងបទអន្តរាគមន៍សំខាន់ៗចំនួន៣ចំណុច។
ក្នុងបទអន្តរាគមន៍នេះ លោក គង់ ភោគ បានលើកឡើងថា ការចូលរួមរបស់ភាគីពាក់ព័ន្ធ រួមទាំងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចក្នុងកិច្ចពិភាក្សាក្រៅផ្លូវការនេះ គឺជាគន្លឹះនៃវិធានការកសាងទំនុកចិត្ត។
លោក បន្តថា ការផ្លាស់ប្តូរយោបល់ក្នុងវេទិកានេះទៀតសោតបានរួមចំណែកបង្កើតជាលម្ហការទូតសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមកិច្ចសន្ទនា សំដៅឆ្ពោះទៅរកដំណោះស្រាយនយោបាយ ដែលត្រូវដឹកនាំដោយ និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា។
ទន្ទឹមនេះ លោក គង់ ភោគ បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាក្រៅផ្លូវការនេះ ក៏បានឆ្លុះបញ្ចាំងអំពីការអនុវត្តនូវការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជំរុញបន្ថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។
មន្ត្រីការទូតកម្ពុជារូបនេះ បានបន្ថែមថា ចំណុចទី១៤ នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តខាងលើ បានចែងពីការស្វែងរកវិធីសាស្ត្រផ្សេងៗ សំដៅចូលរួមបំពេញបន្ថែម ឬជំរុញឱ្យមានការអនុវត្តដោយពេញលេញ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ