ព័ត៌មានជាតិ
ដំណឹងល្អសម្រាប់អ្នកសៀមរាប បន្ទាប់ពីសម្ពោធស្ពានបេតុងឆ្លងស្ទឹងតម្លៃជាង ២០ ម៉ឺនដុល្លារ
ស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាបមួយ ដែលមានប្រវែង ២២ ម៉ែត្រ ដែលស្ថិតនៅវត្តពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០។
ពិធីសម្ពោធធ្វើឡើង ក្រោមវត្តមាន របស់លោកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភាមណ្ឌលសៀមរាប និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងគណៈសង្ឃ ព្រះចៅអធិការវត្តពោធិ៍បន្ទាយជ័យ ព្រមទាំងពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ។
លោក ឧកញ៉ា សៀង ណាំ បានថ្លែងថា ការសម្រេចបានសមិទ្ធិផលថ្មីនេះ កើតចេញពីការចូលរួម នឹងមានទឹកចិត្តរបស់សប្បុរសជន ដែលបានចូលរួមថវិកាឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់រហូតបានសម្រេចជាស្ថាពរ។
លោកថា សមិទ្ធិផលស្ពានថ្មបេតុងថ្មីនេះ នឹងជួយសម្រួល ដល់ការធ្វើដំណើរឆ្លងកាត់ស្ទឹង កុំឲ្យមានការកកស្ទះ ចរាចរ។
ស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាបមួយមួយនេះ បានចាប់ផ្តើម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៨ស្ពានថ្មនេះមានបណ្តោយប្រវែង ២២ម៉ែត្រ និងទទឹង ៩,២០ម៉ែត្រ ដែលបានចំណាយថវិកាកសាង សរុបចំនួន ជាង ២០ ម៉ឺនដុល្លារអាមេរិក (២០២.២៩៨.០០$)៕





អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


