ព័ត៌មានជាតិ
លោក គី តិច លើកឡើងថា គណបក្សប្រជាជនគិតប្រយោជន៍ពលរដ្ឋ និងជាតិជាធំ
អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លោក គី តិច បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យកផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជាធំ ខណៈគោលនយោបាយនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលៗរបស់បក្សបានដាក់ចេញជាយូរមកហើយ ដោយជំរុញឲ្យសមាជិក-សមាជិកាបក្សចុះដល់តាមផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ដើម្បីស្វែងយល់អំពីទុក្ខលំបាករបស់ពលរដ្ឋ។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល និងទទួលសមាជិកថ្មីដែលចេញមកពីគណបក្សផ្សេងៗសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លោក គី តិច បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស គឺនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ដោយមិនដូចគណបក្សខ្លះ ដើរអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ និងប្រជាជន ប៉ុន្តែមិនដែលរស់នៅក្បែរប្រជាជននោះទេ។ ពេលមានបញ្ហាអ្វីបន្តិចបន្ទួចនាំគ្នារត់ចោលស្រុកអស់ដោយមិនបានខ្វល់ខ្វាយអំពីទុក្ខធុរៈរបស់ប្រជាជននោះឡើយ។

លោកបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ ជាក់ស្តែងជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យជាមួយនឹងការបើកដំណើរការប្រទេសជាតិ សង្គម និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីផង។
យ៉ាងណាក៏ដោយ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះលោក គី តិច ក៏បានរំលឹក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើ់ញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរដដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយគប្បីបោះឆ្នោតដើម្បីការពារសន្តិភាព ដោយធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យទាំងអស់ផងដែរ។

ដោយឡែក លោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិក្រាំងធ្នង់បានឲ្យដឹងថា ពលរដ្ឋដែលមកពីគណបក្សផ្សេងៗជាពិសេសគឺគណបក្សភ្លើងទៀន គឺមានជាង៤០នាក់បានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់អស់ជំនឿនឹងមេដឹកនាំគណបក្សរបស់ខ្លួនតែងតែសន្យាខ្យល់ មិននិយាយពិតធ្វើពិតដូចគណបក្សប្រជាជនកម្ពុជាទេ។ លោកថា គណបក្សប្រជាជនមិនសន្យាខ្យល់ទេ មានតែធ្វើជូន ពលរដ្ឋតែម្តងដូចជា ការធ្វើផ្លូវ មន្ទីរពេទ្យ និងសាលារៀន ជាដើម។ គណបក្សប្រជាជនកម្ពុជាជាអ្នកធ្វើ មិនមែនអ្នកសម្តែងនោះទេ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ