Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា​មានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ បង្កើតធនធានដ៏មានសមត្ថភាព

បានផុស

នៅ

ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចការច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សនៃអនាគតដែលមានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ រួមទាំងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន នៅក្រោម​បរិស្ថានគ្របដណ្តប់ដ៏ចាំបាច់ គឺសន្តិភាព និងស្ថិរភាព ។ ដូច្នេះ ក្នុងនាមសកម្មជនយុវជនបក្ស ដែលទទួល​បានទំនុកចិត្តរបស់បក្សឱ្យចូលរួមអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស គឺត្រូវចងចាំថា យើងទទួលបានទាំងសិទ្ធិ និងការទទួលខុសត្រូវ ហើយត្រូវប្រតិបត្តិការងារលើមូលដ្ឋាននៃគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” សំដៅធ្វើយ៉ាងណាសម្រេចទិសដៅគោលនយោបាយរបស់បក្ស និងលទ្ធផលល្អប្រសើរបំផុតជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត បានបន្តថា ភារកិច្ចចំពោះមុខ ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោត​នាពេលខាង​មុខនេះ រួមមាន៖ ទី១. សកម្មជនគណបក្សយើងគ្រប់ៗរូប ត្រូវបង្ហាញឱ្យប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត ជាកាតព្វ​កិច្ចដ៏សំខាន់បំផុតមួយនៃសង្គមប្រជាធិបតេយ្យ ដែលត្រូវបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ; ទី២. ការទៅបោះឆ្នោត គឺជា​ឱកាស​ឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធនយោបាយ ដែលនឹងនាំមកនូវការប្រែប្រួលដ៏វិជ្ជមានសម្រាប់ខ្លួនឯង និងសម្រាប់​អ្នកនៅជុំវិញខ្លួន; និងទី៣. ការទៅចូលរួមបោះឆ្នោត គឺជាការផ្តល់នូវកិត្តិយស, ការពេញចិត្ត និងការផ្តល់ទំនុក​ចិត្តចំពោះ​អ្នកដឹកនាំដែលខ្លួនពេញចិត្ត ។ ជារួម ប្រជាជនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ គឺបានទទួលផល​ពីសង្គមជាតិ ហើយអ្វីដែលអាចតបស្នងវិញបាន គឺការទៅចូលរួមបោះឆ្នោត ។

បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រាន​មកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះ​ប្រទេសចេញពី​របបប្រល័យពូជសាសន៍ ប៉ុល ពត ។ យើងមានជីវភាពល្អសមរម្យដល់សព្វថ្ងៃនេះ ក៏ដោយសារការគាំទ្រគ្រប់​រូបភាព​របស់រាជរដ្ឋាភិបាល ដែលបានបំពាក់ឱ្យយើងនូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងធនធាននានា បម្រើឱ្យការ​អភិវឌ្ឍខ្លួនទៅមុខ ។ យើងអាចមានជីវភាពប្រកបដោយសុភមង្គល និងសុខសាន្ត ក៏ដោយសារការ​ដឹកនាំរបស់រាជ​រដ្ឋាភិបាល ក្នុងការយកឈ្នះជំងឺកូវីដ-១៩ ដែលបានការពារ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអាចបើកដំណើរ​ការប្រទេសឡើងវិញដោយធានានិរន្តភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម