ព័ត៌មានជាតិ
រដ្ឋាភិបាលឥណ្ឌា សម្រេចផ្តល់វ៉ាក់សាំង និងសម្ភារៈសុខាភិបាលមួយចំនួនទៀតដល់កម្ពុជា
តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលឥណ្ឌា នឹងបញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ព្រមទាំងសម្ភារៈសុខាភិបាលមួយចំនួនទៀត មកផ្តល់ឲ្យប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រីបណ្ឌិត DEVYANI UTTAMKHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាតែងតាំងថ្មី កាលពីព្រឹកថ្ងៃទី២៥ ខែមករា នេះ។

លោក កុយ គួង ថ្លែងថា នៅក្នុងជំនួបនោះ លោកស្រី DEVYANI UTTAMKHOBRAGADE បានអះអាងថា នឹងខិតខំធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម វិស័យអប់រំ និងវិស័យយោធាជាដើម។ នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរមាននាពេលកន្លងមក ដូចជាយន្តការគណៈកម្មការចម្រុះទ្វេភាគី ដែលកន្លងមក បានជួបប្រជុំគ្នាចំនួន២ដងរួចមកហើយ។ ក្រោយនេះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣ ដើម្បីជំរុញឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានោះ កម្ពុជា និងឥណ្ឌា ក៏មានយន្តការ ពីគ្រោះយោបល់ កម្រិតក្រសួងការបរទេសផងដែរ។
ដោយឡែកទាក់ទងវិស័យសេដ្ឋកិច្ច កន្លងមកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៨ កម្ពុជា-ឥណ្ឌា មានទំហំពាណិជ្ជកម្មជាង២០០លានដុល្លារ ហើយដោយសាតែឥណ្ឌា ផ្ដល់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ក៏បានធ្វើឲ្យទំហំពាណិជ្ជកម្មកើនឡើង២០៥ លានក្នុងឆ្នាំ ២០១៨ ដល់២៥៥ លានដុល្លារ នៅក្នុងឆ្នាំ២០១៩។
ទន្ទឹមនឹងទំហំពាណិជ្ជកម្មបានកើនឡើងនេះ ប្រទេសទាំងពីរក៏មានបំណងឲ្យមានពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរមកដល់មកដល់ពេលនេះ ភាគីទាំងពីរកំពុងតែពិភាក្សាអំពីលទ្ធភាព នៃអំពីការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ។
លោក កុយ គួង អះអាងថា ក្រៅពីពិភាក្សាលើផ្នែកសេដ្ឋកិច្ច ភាគីទាំងពីរក៏បានពិភាក្សាលើផ្នែកកងទ័ពផងដែរ។ កន្លងមកកងទ័ពនៃប្រទេសទាំងពីរ ក៏បានធ្វើទស្សនកិច្ចទៅវិញទៅមក។ លោកថា កន្លងមកឥណ្ឌា ក៏បានផ្ដល់ជំនួយលើវិស័យដោះមីនផងដែរ ដោយផ្ដល់ឆ្កែចំនួន៤ ក្បាល តែមិនទាន់មកដល់កម្ពុជាទេ ដែលឆ្កែទាំង៤ក្បាលនេះ នឹងជួយដល់វិស័យដោះមីនកម្ពុជា។

ទាក់ទងវិស័យសុខាភិបាល តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងវ៉ាក់សាំងប្រឆាំងកូវីដ១៩នោះ លោក កុយ គួង បញ្ជាក់ថា តាមការបញ្ជាក់ពីលោកស្រីឯកអគ្គរដ្ឋទូត មកដល់ពេលនេះ ឥណ្ឌាកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ថាតើក្រសួងសុខាភិបាលកម្ពុជា ត្រូវការអ្វីខ្លះ ដែលឥណ្ឌាអាចផ្តល់ជូនបាន។
ដោយឡែកលើវិស័យសុខាភិបាលនេះ អ្នកវិនិយោគឥណ្ឌាផ្នែកសុខាភិបាល ក៏មានបំណងធ្វើការវិនិយោគផ្នែកសុខាភិបាលផងដែរ ជាពិសេសទាក់កំពុងពិចារណាលើលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យខេត្តប្រទេសកម្ពុជា។
គួររំលឹកថា នៅក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


