ព័ត៌មានជាតិ
៦ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្ដាលឲ្យមនុស្សស្លាប់-របួសជាង ១២០ នាក់ ប៉ះពាល់ផ្ទះជាង ១ ម៉ឺនខ្នង
ខ្យល់កន្ត្រាក់នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ បានកើតឡើងជាង ២០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ១២០ នាក់ និងបំផ្លាញផ្ទះសម្បែងជាង ១ ម៉ឺនខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ កក្កដានេះថា រយៈពេល ៦ ខែនេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៤ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ១៧៣៤ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១០៧៥៤ ខ្នង របើកដំបូលសាលារៀនចំនួន ៧៨ ខ្នង តូបផ្សារចំនួន ៧៦ តូប អគាររដ្ឋបាលចំនួន ២៦ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦ នាក់ និងរបួសចំនួន ១២០ នាក់។

លោកបានបន្តថា ខេត្តដែលទទួលរងគ្រោះច្រើនជាងគេ រួមមាន ៖ ខេត្តបាត់ដំបង កើតឡើងចំនួន ២០ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៦១១ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១០៦៤ ខ្នង បន្ទាប់មកខេត្តបន្ទាយមានជ័យ កើតឡើងចំនួន ១៧ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៧៩ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១០៦៩ ខ្នង និងខេត្តឧត្តរមានជ័យ កើតឡើងចំនួន ១៦ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣២ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១២៦០ ខ្នង។

លោកបានបន្តទៀតថា ចំនួនខ្យល់កន្ត្រាក់ ៦ ខែ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈ ៦ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០៨ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៦៨៥ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ២៣៧៤ ខ្នង របើកដំបូលសាលារៀន ១៩ ខ្នង ប៉ះពាល់តូបលក់ដូរ ១៣ តូប របើកអគាររដ្ឋបាល ៦ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរងរបួស ១៨ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


