ព័ត៌មានជាតិ
មេឃុំល្វេជំរុញឱ្យពលរដ្ឋទៅបោះឆ្នោតកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង
លោក ឡុច លីម មេឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានជំរុញឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដែលបំផុសកុំឱ្យទៅបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ខាងមុខនេះ។

មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី លោកមេឃុំ ឡុច លីម បានឱ្យដឹងថា អាជ្ញាធរឃុំតែងតែជួយសម្របសម្រួលធ្វើឯកសារចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងបានណែនាំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតកុំឱ្យជឿជនអគតិមួយចំនួនដែលបានបំផុសមិនឱ្យទៅបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោត។
លោក ឡុច លីមមានប្រសាសន៍ថា៖ «ខ្ញុំបានបានណែនាំជាហូរហែរថា សំខាន់ប្រជាពលរដ្ឋម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក អញ្ចឹងប្រជាពលរដ្ឋម្នាក់ គឺមានសិទ្ធិជ្រើសរើសតំណាងរបស់យើងមួយដែលល្អប្រសើរ ដើម្បីដឹកនាំប្រទេស អភិវឌ្ឍប្រទេសឱ្យបានល្អប្រសើរ»។
លោកមេឃុំបានបញ្ជាក់ថា នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ខាងមុខនេះ ឃុំល្វេក៏បានត្រៀមការពារដែរជួយសម្របសម្រួលឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតដំណើរការបានល្អ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ