Connect with us

ព័ត៌មានជាតិ

៦ ខែ ឆ្នាំនេះ រន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់-របួស ៨៥ នាក់ កើនជាងឆ្នាំមុន

បានផុស

នៅ

រយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​ដោយ​បាតុភូត​រន្ទះបាញ់ បាន​កើត​ឡើង​ជាង ៨០ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់-រង​របួស ៨៥ នាក់ ងាប់​គោក្របី ៧១ ក្បាល និង​ខូចខាត​ផ្ទះ ៥ ខ្នង មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល ៦ ខែ ឆ្នាំ ២០២២ កន្លង​ទៅ ដែល​មាន​អ្នក​ស្លាប់-របួស​ត្រឹមតែ ៦០ នាក់ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ កក្កដា​ នេះ​ថា រយៈពេល ៦ ខែ​នេះ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង ៨២ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤៦ នាក់ រង​របួស ៣៩ នាក់ ងាប់​គោក្របី ៧១ ក្បាល និង​ខូចខាត​ផ្ទះ ៥ ខ្នង។

លោក​បាន​បន្ត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៦ ខែ​ដូចគ្នា នៅ​ឆ្នាំ ២០២២ កន្លង​ទៅ ឃើញ​ថា មាន​ការ​កើន​ឡើង ខណៈ ៦ ខែ​ឆ្នាំមុន មាន​បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ៦១ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៣២ នាក់ ស្ត្រី ៨ នាក់ រង​របួស ២៨ នាក់ ងាប់​គោក្របី ៦៩ ក្បាល និង​ខូចខាត​ផ្ទះ​ចំនួន ១១ ខ្នង។

លោក សុទ្ធ គឹម​កុល​មុនី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ​ទាំងអស់​គ្នា​នៅ​ក្នុង​រដូវភ្លៀង​នេះ ដើម្បី​កាត់បន្ថយ​ការ​រង​គ្រោះ និង​ស្លាប់​ដោយសារ​បាតុភូត​ធម្មជាតិ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ទប់ស្កាត់​បញ្ហា​រន្ទះបាញ់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គ្រោង​នឹង​រៀបចំ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅ​តាម​តំបន់​ប្រឈម​មួយ​ចំនួន​ដែល​តែងតែ​កើតមាន​នូវ​បាតុភូត​រន្ទះ​ញឹកញាប់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មនុស្ស​សត្វ​រង​របួស​ស្លាប់​ជា​បន្ត​ទៀត ពិសេស​បំពាក់​នៅ​ខេត្ត​ចំនួន ៣ មុនគេ ដែល​មាន​ករណី​រងគ្រោះ​ច្រើន​ជាង​គេ​រួមមាន ៖ ខេត្ត​សៀមរាប ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នេះ គណៈកម្មការ​ជាតិ​គ្រោះ​មហន្តរាយ ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ពិសេស​ស្វែងរក​ថវិកា​ពី​ដៃគូ ក៏ដូចជា​ស្នើសុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​ឧបករណ៍​ទាំងនោះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម