ព័ត៌មានជាតិ
សមាគមវារីវប្បករកម្ពុជាធ្វើការជាមួយក្រុមហ៊ុន អាលីបាបាស្វែងរកឱកាសទីផ្សារសម្រាប់កសិករ
ក្រុមការងារសមាគមវារីវប្បករកម្ពុជានៅថ្ងៃទី ១១ ខែកក្កដា បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាលីបាបា និងមន្រ្តីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកសហគ្រិនឈានមុខ(ជាវារីវប្បករ)ដែលមានបំណងផលិត ឬ កែច្នៃ ផលជលផល ដើម្បីនាំចេញទៅកាន់ប្រទេសចិន។

ភាគីចិនបើកទីផ្សារផលជលផលជាច្រើនជូនកម្ពុជាមានដូចជា បង្កងទឹកសាប ត្រីទឹកសាប អន្ទង់ បង្កងសមុទ្រ បង្កងទឹកសាប និងត្រីសមុទ្ទមួយចំនួនទៀត។
ក្រុមការងារសមាគមនឹងបន្តធ្វើការជាមួយតំណាងក្រុមហ៊ុនអាលីបាបា និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកឱកាសទីផ្សារកាន់តែច្រើនសម្រាប់សមាជិកសមាគម។
រដ្ឋបាភិបាលកម្ពុជាកំពុងសហការជាមួយក្រុមហ៊ុន អាលីបាបា រិះរកវិធីផ្សព្វផ្សាយផលិតផលកម្ពុជា ដើម្បីដាក់លក់ផលិតផលកម្ពុជានៅលើទីផ្សារអនឡាញ អាលីបាបា (Alibaba) និងពង្រីការលក់ផលិតផលទៅទីផ្សារចិន ខណៈផ្លែមៀនកម្ពុជាបានដាក់លក់នៅលើ ាApp អាលីបាបារួចហើយ និងត្រៀមដាក់ផលិតផលបន្តទៀតដូចជាអង្ករកម្ពុជាជាដើម៕


អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


