ព័ត៌មានជាតិ
អ្នកចិញ្ចឹមត្រីធ្លាក់ចុះ ៦០ ភាគរយ ក្រោយចំណីឡើងថ្លៃ តម្លៃត្រីថោក
ការចិញ្ចឹមត្រីរបស់សមាជិកក្នុងសមាគម មានការធ្លាក់ចុះប្រមាណជិត ៦០ ភាគរយ បន្ទាប់ពីមានប្រជាកសិករ មួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនទៀតកាត់បន្ថយបរិមាណត្រីចិញ្ចឹមក្នុងស្រះ ក្រោយតម្លៃចំណីត្រី មានការកើនឡើង ខណៈត្រីមានតម្លៃទាបខ្លាំងនៅអំឡុងខែ ឧសភា កន្លងទៅ ធ្វើឱ្យអ្នកចិញ្ចឹមពុំសូវទទួលបានប្រាក់ចំណេញ ឬប្រឈមនឹងការខាតបង់។ នេះបើតាមការបញ្ជាក់របស់លោក ឡែមផូរ សុថាវរិទ្ធិ គណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា កត្ដាចម្បងដែលធ្វើឱ្យអ្នកចិញ្ចឹមមានការធ្លាក់ចុះ ដោយសារមានការខាតបង់ ព្រោះវារីវប្បករចូលចិត្តចិញ្ចឹមតាមបែបប្រពៃណី ដោយមិនអនុវត្តតាមស្ដង់ដារបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដូចជា ការដាក់កូន ត្រីលើសចំណុះ និងខ្ជះខ្ជាយនៃការប្រើប្រាស់ចំណីហួសកំណត់ ជាដើម។
លោកបន្តថា បច្ចុប្បន្ននេះ វត្ថុធាតុដើមមានតម្លៃថ្លៃ ពោលគឺចំណីគ្រាប់ឡើងថ្លៃពី ២០-៣០ ភាគរយ ចំណីដែលមាន ធាតុផ្សំសំខាន់ៗ ដូចជា កន្ទក់មានតម្លៃឡើងដល់ជាង ៦០០រៀល ទៅ ១ ៣០០ រៀលក្នុងមួយគីឡូ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ខណៈតម្លៃត្រីនៅដដែល។
បើតាមលោក សុថាវរិទ្ធិ គិតត្រឹមឆ្នាំ ២០២៣ បរិមាណទិន្នផលមិនមានកំណើននៅឡើយទេ ព្រោះមានអ្នកឈប់ ចិញ្ចឹមខ្លះ នៅរក្សាបរិមាណចិញ្ចឹមដដែល ឬកាត់បន្ថយការចិញ្ជឹម ឬមិនទាន់ហ៊ានបង្កើនបរិមាណចិញ្ចឹម នៅស្ថានភាពតានតឹងនេះ។
រយៈពេលជាង ២ឆ្លាំកន្លងមក ប្រធានគណៈកម្មការប្រតិបត្តិ គូសបញ្ជាក់ថា ខេត្តគោលដៅសំខាន់ៗ ៦ ដែលចិញ្ចឹមត្រី ច្រើន រួមមាន៖ ខេត្តកណ្តាល កំពង់ធំ កំពង់ចាម ពោធិ៍សាត់ សៀមរាប និងខេត្តបាត់ដំបង។ ដោយឡែកខេត្ត ដែលមាន ការថយចុះអ្នកចិញ្ចឹមច្រើនជាងគេនោះគឺ ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។
អ្នកជំនាញវារីវប្បកម្ម បានលើកឡើងថា ចាប់ពីខែ កក្ដដា ឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន តម្លៃត្រីប្រា ចន្លោះពី ៤ ២០០រៀល ទៅជាង ៥ ០០០ រៀល, ត្រីអណ្ដែងពី ៤ ០០០ ទៅជាង ៥ ០០០ រៀល និងត្រីពោមានតម្លៃកើនពី ៧ ៥០០រៀល ទៅ ៨ ០០០រៀល។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សមាជិករបស់សមាគមសរុបចំនួន ១០៦៣ នាក់ ក្នុងនោះអ្នកចិញ្ចឹម ៧៥៣ នាក់ ស្មើនឹងជាង ៧០០ កសិដ្ឋាន (សិដ្ឋានខ្នាតតូច មធ្យម និងខ្នាតធំ)៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


