ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យមុខសញ្ញាធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត ចេញមុខមកសារភាព
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះ ឆ្នោតជាមួយក្រុមប្រឆាំងជ្រុលនិយម ចេញមុខមកសារភាពជាមួយនឹងអាជ្ញាធរ បើមិនដូច្នេះទេនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។

តាមរយៈសារជាសំឡេងនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាជនបានចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ មានចំនួនដ៏ច្រើនលើសលប់ បើទោះបីជាគ្មានវត្តមានគណបក្សភ្លើងទៀន ក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន ក៏កំពុងរង់ចាំមើលថាតើមានសន្លឹកឆ្នោតមិនបានការចំនួនប៉ុន្មានដែរ នៅក្នុងការបោះឆ្នោតនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ឥឡូវយើងរង់ចាំមើល ថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតគាំទ្រពួកគេ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក ឯអត្រាសន្លឹកឆ្នោតមោឃៈ ដូចជាការគូសខុស គឺវាជារឿងធម្មតាដែលមានកម្រិតប្រមាណជា ២ភាគរយ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» គឺពួកគេមានបោះសន្លឹកឆ្នោតជាគំរូ និងបានបញ្ជូនទៅមេក្រុមជ្រុលនិយម នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថា កាលពីយប់មិញនេះ ពួកគេបានដំណើរការនៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» ដើម្បីលើកទឹកចិត្តឲ្យមានការគូសសន្លឹកឆ្នោតចោល ដោយមានសេចក្ដីក្លាហាន ហើយបញ្ជូនសន្លឹកឆ្នោតនោះ ទៅកាន់ប្រធានរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន ចូលទៅមើលក្នុង Channel Telegram នោះ ហើយក៏បានចូលទៅ Comment ផងដែរ ហើយអ្នកនៅក្នុង Channel Telegram នោះ ក៏ត្រូវបានកំណត់មុខសញ្ញារួចរាល់ហើយដែរ។ តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឲ្យពួកគេចេញមុខមកសារភាព បើមិនដូច្នេះទេ នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្នកអាចចេញមកធ្វើការសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលត្រូវតែផ្ដន្ទាទោស អ្នកដឹងខ្លួនសូមឲ្យប្រញ៉ាប់ប្រញ៉ាលចេញមកសារភាពជាមួយនឹងអាជ្ញាធរ នៅកន្លែងដែលកៀកបំផុត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើពួកគេមិនចេញមុខមកសារភាពនោះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យកទៅលើពួកគេទាំងនោះ មិនខាន៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៨ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


