Connect with us

ព័ត៌មានជាតិ

ក្រសួង​បញ្ជាក់​ជា​ថ្មី រដ្ឋាភិបាល​​មិនដកបណ្ណក្រីក្រពីពលរដ្ឋ ដោយសារនិន្នាការនយោបាយ

បានផុស

នៅ

ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនធ្វើការដកហូតបណ្ណក្រីក្រនិងបញ្ឈប់បើកប្រាក់ដល់គ្រួសារទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយសារការប្រកាន់និន្នាការនយោបាយដូចការលើកឡើងរបស់បក្សនយោបាយ ឬជនឆបោកមួយចំនួននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានចាត់ទុកការលើកឡើងបែបនេះ​មានគោល​បំណងចង់ឱ្យបងប្អូនប្រជាជន ជាពិសេសគ្រួសារអ្នកទទួលផលពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំកូវីដ១៩ មានការភ័យខ្លាចនិងខឹងសម្បារជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ដែលកំពុងដឹកនាំបច្ចុប្បន្នឬរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាចុះកាលពីដើមសប្តាហ៍នេះបានណែនាំប្រជាជនទាំងអស់កុំចាញ់បោកជនខិលខូចមួយចំនួន ដែលបានដើរឃោសនាបោកប្រាស់​ក្នុងករណីប្រជាជនចង់​បានប័ណ្ណក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ​ជំងឺកូវីដ១៩ តម្រូវឲ្យគ្រួសារក្រីក្រត្រូវបង់ប្រាក់ដែលទង្វើខាងលើនោះមិនត្រឹមត្រូវនោះឡើយ ព្រោះការផ្ដល់ប័ណ្ណក្រីក្រត្រូវបានធ្វើឡើងតាមនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ ដោយមិនមានការរើសអើងនិន្នាការ​នយោបាយនិងយកកំរ៉ៃណាមួយនោះឡើយគឺប្រកបដោយអភិក្រមជាមន្ត្រីបម្រើរាស្ត្រ។

ទន្ទឹមនឹងនេះក្រសួងសូមឱ្យអ្នកទទួលផលទាំងអស់ ប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីឲ្យបានត្រឹមត្រូវដោយ​ជៀស​វាង​ការប្រើប្រាស់ក្នុងគោលបំណងបម្រើឲ្យអបាយមុខផ្សេងៗ នាំឲ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការអន្តរាគមន៍ជំនួយសង្គមជាសាច់ប្រាក់។

ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផល ដែលប្រើប្រាស់ខុសគោលដៅបែបនេះស្នើឲ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរបើក្នុងករណីអ្នកទទួលផលទាំងនោះនៅមិនរាងចាលនោះទេ មេឃុំចៅសង្កាត់ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រនោះឡើងវិញ។

ចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០មកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣ រដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ចំនួន១៣ជុំស្មើនឹង៣៧លើកដោយចំណាយថវិកាប្រមាណ ១១១៩,៤០ លានដុល្លារដោយមានប្រជាពលរដ្ឋចំនួន៧០៤៦៥៤គ្រួសារដែលមានសមាជិកចំនួន ​២ ៧៨៣ ១៩៩​នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម