ព័ត៌មានជាតិ
ឈប់លើកលែង! ម្ចាស់ស្ថានីយប្រេងឥន្ធនៈ លក់សាំងមិនគ្រប់លីត្រ បញ្ជូនទៅចាត់ការតាមច្បាប់
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើការណែនាំបន្ថែមទៀត ក៏ដូចជាក្រើនរំលឹកទៅដល់ម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូប្រេងឥន្ធនៈ ដែលកំពុងតែប្រកបអាជីវកម្មត្រូវតែស្មោះត្រង់នឹងអតិថិជន ដោយមិនត្រូវលក់ប្រេងឥន្ធនៈមិនគ្រប់លីត្រ និងគ្មានគុណភាពនោះទេ ។

លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយស្តីពីការយល់ដឹងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងការចែកចាយផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាដល់ម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូប្រេងឥន្ធនៈទូទាំងខេត្តតាកែវនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
ក្នុងឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប សាខាខេត្តតាកែវ បានត្រួតពិនិត្យនៅតាមដេប៉ូលក់ប្រេងឥន្ធនៈជាច្រើននៅក្នុងខេត្ត រកឃើញទីតាំងដេប៉ូលក់ប្រេងឥន្ធនៈចំនួន០៤ បានដាក់លក់ប្រេងសាំង មានកម្រិតអុកតានទាបជាងបទដ្ឋានកំណត់ និងបន្លំគុណភាព។ ក្នុងនោះមានដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន២ លក់ប្រេងជូនអតិថិជនមានការលម្អៀង (បាត់បង់) ផ្នែកបរិមាណ។
ចំពោះស្ថានីយដែលមានភាពមិនប្រក្រតីខាងលើនេះ ត្រូវបានមន្ត្រីជំនាញ ក.ប.ប រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយបានចេញសាលក្រមរួចរាល់ហើយ និងបានផាកពិន័យជាថវិកា យកចូលរដ្ឋទៅតាមគោលការនៃច្បាប់ផងដែរ។

លោកបន្ថែមថា ដើម្បីធានាភាពជឿជាក់របស់អ្នកប្រើប្រាស់ចំពោះ សេវាកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គនាយក ក.ប.ប បានដាក់ចេញនូវវិធានការគ្រប់គ្រង់ប្រកបដោយកិច្ចសហការ តម្លាភាពនិងបរិយាប័ន និងដើម្បីជំរុញឲ្យមានការអនុវត្តបានត្រឹមត្រូវ កាត់បន្ថយការកេងបន្លំ ផ្នែកសេដ្ឋកិច្ច ផលប៉ះពាល់សង្គម និងសុខភាពបរិស្ថានដែលអាចកើតមានឡើងតាមរយៈខ្សែចង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឈួ សុធា អភិបាលរងខេត្តតាកែវ ក៏បានជំរុញឲ្យមន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវ ត្រូវបង្កើនការចុះត្រួតពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈ ដែលមាននៅក្នុងខេត្ត ដើម្បីលុបបំបាត់ឲ្យបានចំពោះម្ចាស់ស្ថានីយ ពីការលក់ប្រេងបន្លំនិងកេងចំនេញលើអ្នកប្រើប្រាស់ ជាពិសេសត្រូវចូលរួមគ្នាទប់ស្កាត់ឲ្យបានលើបញ្ហានេះ ។ជាមួយនឹងការទប់ស្កាត់ ការលក់ក្លែងបន្លំនេះដែរ មន្ត្រីជំនាញក.ប.ប ក៏ត្រូវតែត្រួតពិនិត្យបន្ថែមទៀតលើគុណភាព សុវត្ថិភាព ទំនិញ និងមុខម្ហូបអាហារដែលបងប្អូនប្រជាពលរដ្ឋបរិភោគ និងប្រើប្រាស់ជាប្រចាំ ដែលដាក់តាំងលក់នៅតាមទីផ្សារនានា នៅក្នុងខេត្ត ធ្វើយ៉ាងណាត្រួតពិនិត្យឲ្យបានម៉ត់ចត់ដើម្បីធានាឲ្យបានចំពោះសុវត្ថិភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ