ព័ត៌មានជាតិ
ក្នុងខែកក្កដានេះ តើមានឧកញ៉ាប៉ុន្មានរូបត្រូវបានដំឡើងងារជា«អ្នកឧកញ៉ា»?
រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ តើថាបុគ្គលណាខ្លះ មានងារជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដើម្បីរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ។ មុនការធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះនេះ ត្រឹមតែរយៈពេលក្នុងខែកក្កដានេះ មានឧកញ៉ាមួយចំនួន ត្រូវបានតែងតាំង និងដំឡើងងារជា«អ្នកឧកញ៉ា»។

លោកស្រី ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង គឺត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈកូនប្រុសច្បងរបស់លោក គឺលោក គិត ស៊ូឡា ត្រូវបានផ្ដល់គោរមងារជា «ឧកញ៉ា» នៅក្នុងថ្ងៃតែមួយជាមួយគ្នានេះ។
រីឯ អ្នកជំនួញដ៏មានឥទ្ធិពលឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ពុង ឃាវសែ កំពុងក្ដោបក្ដាប់គម្រោងវិនិយោគធំៗជាច្រើន ដូចជា ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្ដាល ទីក្រុងរណបកោះពេជ្រ កោះនរា និងទីក្រុងរណបជ្រោយចង្វារ រួមទាំង ក្រុមហ៊ុនជាច្រើនទៀត។

ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចំនួន២រូប គឺឧកញ៉ា លឹម ហេង និងឧកញ៉ា អាន ម៉ារ៉ាឌី ទទួលបានគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២១ ខែកក្កដា ខណៈម្ចាស់បុរី ប៉េង ហួត គឺឧកញ៉ា ថៃ ជាហួត ក៏ទទួលបានងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃជាមួយគ្នានេះដែរ។

ឧកញ៉ាចំនួន៦រូបផ្សេងទៀត ក៏ត្រូវបានព្រះមហាក្សត្រតែងតាំង និងដំឡើងងារជា «អ្នកឧកញ៉ា» នេះដែរ រួមមាន ឧកញ៉ា លី ហាក់ ម្ចាស់បុរី វីអាយភី ខេត្តព្រះសីហនុ ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ឧកញ៉ា ឡាវ កាង ឧកញ៉ា ឃុត ខេម៉ា ឧកញ៉ា ទុយ គី និងឧកញ៉ា យី រដ្ឋា។
ក្រៅពីការផ្ដល់គោរមងារជាអ្នកឧកញ៉ា ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ងារជាឧកញ៉ាដល់អ្នកជំនួញរបស់កម្ពុជាជាច្រើនរូបច្រើនថែមទៀត រួមទាំង ការផ្ដល់ងារកិត្តិយសជាអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដល់លោក ហ៊ុន សាន បងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន ងារជាអ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ ដល់លោក គ្រី ទូច និងងារជាឧកញ៉ាដល់លោកស្រី ហ៊ុន ស៊ីណាត ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


