ព័ត៌មានជាតិ
បណ្ឌិត ពេជ ចន្ទមុន្នី៖ ក្រោមការដឹកនាំសម្តេចតេជោ តែងគិតគូរផលប្រយោជន៍ប្រជាជន
បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច។ ការថ្លែងនេះ ធ្វើនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល លោកតាលោកយាយចំនួន ៨១ នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានផ្តល់អំណោយជាសំលៀកបំពាក់ សារុង គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន។

ក្នុងឱកាសជួបសំណេះសំណាលលើកទី៤ នៅអង្គការមូលនិធិកុមារកម្ពុជានេះ បណ្ឌិត ពេជ ចន្ទមុន្នី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។

បណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងតែមានការគិតគូរខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការសាងសង់ផ្លូវឱ្យកាន់តែប្រសើរជាងមុខ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ លោកជំទាវ មានប្រសាសន៍បន្តថា ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់សុខុមាលភាពមនុស្សចាស់ជានិច្ច តាមរយៈកម្មវិធីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងកម្មវិធីមនុស្សធម៌របស់សប្បុរសជនជាដើម។

លោកតាលោកយាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់នូវអំណោយនាពេលខ្លះ ដើម្បីសម្រាលការលំបាក ក៏ដូចជាការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខិតជិតមកដល់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងថា តាមរយៈអង្គការមូលនិធិកុមារកម្ពុជា (CCF) ពិតជាបានរួចំណែកដ៏ច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារកម្ពុជាច្រើននាក់ដែលត្រូវបានបោះបង់ ឬគ្មានទីពំនឹង។

បណ្ឌិត ពេជ ចន្ទមុន្នី បានសំណូមពរដល់លោកតាលោកយាយ ត្រូវថែទាំសុខភាពឱ្យបានល្អបំផុត ដើម្បីបន្តឃើញនូវការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


