ព័ត៌មានជាតិ
ផ្អើលអស់មួយបុរី ម្ចាស់មិននៅភ្លើងឆេះផ្ទះ សមត្ថកិច្ចប្រើពេលជិតមួយម៉ោង ទើបភ្លើងរលត់
ផ្ទះមួយល្វែងដែលម្ចាស់ផ្ទះចាក់សោរទុកចោលនៅក្នុង បុរីអចលនទ្រព្យអង្គរ ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយចំនួន ពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ ពន្លត់ដោយមិនរាលដល់ផ្ទះល្វែងដទៃទៀតនោះទេ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានរលត់ទៅវិញនៅម៉ោង១២ និង៣៩នាទីថ្ងៃដដែល ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីភ្លើងឆេះបុរីអចលនទ្រព្យអង្គរ លេខ ៦០ ម្ចាស់ឈ្មោះ នូវ សុផល អាយុ ៣៥ នៅចំណុច ភូមិគោកត្នោត ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រមាណ១១គីឡូម៉េត្រ។
ការខូចខាត រួមមាន ផ្ទះខ្នង ទំហំ៤× ២១ម៉ែត្រ កំពស់៥ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងថ្ម ឆេះអស់សម្ភារៈនៅក្នុងផ្ទះទាំងស្រុងសរុបជាទឹកប្រាក់ប្រហែលជា១២០០០ដុល្លារ ។

លោកបន្តថា ករណីឆេះនេះមិនបណ្ដាលឲ្យឆ្លងទៅអគារដែលសង់ជាប់គ្នាទៀតទេ ប្រជាពលរដ្ឋនិងក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងទាន់ពេល។ ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាគងរបស់ស្នងការនគរបាលខេត្ត និងរថយន្តរបស់អាជ្ញាធរអប្សរា បានចេញជួយអន្តរាគន៍។ ក្នុងនោះមាន កម្លាំង ប៉ុស្ដិ៍និងប្រជាការពារ និងប្រជាពលរដ្ឋ ជួយអន្តរាគន៍ជាច្រើនផងដែល ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បញ្ជាក់ថា ករណីនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងទូរទស្សន៍ចាប់ជញ្ជាំងបង្កជាអគ្គិភ័យឆាបឆេះតែម្ដង ខណៈម្ចាស់ផ្ទះចាក់សោរទុកចោល។
សមត្ថកិច្ចបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គីភ័យ ផងព្រោះរដូវធ្លាក់ខ្យល់ និងរដូវក្តៅបានមកដល់ ចឹងហើយវាងាយនឹងឆាបឆេះណាស់ ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


