សន្តិសុខសង្គម
ផ្លូវវាងត្រង់ចំណុចបាក់ស្រុតនៅមណ្ឌលគិរីអាចធ្វើដំណើរបានក្រោយឈូសឆាយមួយសប្ដាហ៍
រដ្ឋបាលខេត្តមណ្ឌលគិរីបានប្រកាសថា ផ្លូវវាងត្រង់ចំណុចបាក់ស្រុតលេខ 76A ត្រង់ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងអាចធ្វើដំណើរឆ្លងកាត់បានហើយចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣។

សូមជំរាបថា ជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី ០១ ខែសីហា នៅស្រុកអូរាំង ទៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានបណ្ដាលឱ្យបាក់ស្រុតផ្លូវ និងដាច់ផ្លូវ នៅចន្លោះគីឡូម៉ែត្រលេខ ៩១ ដល់ ៩៩ ផ្លូវជាតិលេខ ៧៦ ដែលផ្លូវត្រូវបានកាត់ផ្ដាច់ និងខូចទាំងស្រុងមិនអាចធ្វើដំណើរបានសម្រាប់យានយន្តគ្រប់ប្រភេទ។
រដ្ឋបាលខេត្តបានបិទចរាចរណ៍បណ្ដោះអាសន្នចាប់ពីថ្ងៃទី ១ ខែសីហា ដោយប្រាប់អ្នកដំណើររកផ្លូវវាងទៅតាមខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។ ចំពោះស្ថានភាពបាក់ស្រុត និងប្រេះស្រាំ មានប្រវែងសរុប ១៦៦ ម៉ែត្រ ក្នុងនោះបាក់ស្រុតទាំងស្រុង ៩៦ ម៉ែត្រ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


