ព័ត៌មានជាតិ
NBC៖ វិស័យធនាគារនឹងបន្តដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច នៅឆមាសទី២
នៅក្នុងឆមាសទី២ វិស័យធនាគារ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើន សេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទានត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា ១៥% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ ២០២៣ របស់ធនាគារជាតិកម្ពុជា(NBC)។

បើតាមធនាគារជាតិ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនឹងបន្តរួមចំណែកសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ក្នុងស្រុក និងតំបន់ សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅក្រោយវិបត្តិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយ។
យោងតាមរបាយការណ៍បញ្ជាក់ថា នៅក្នុងឆមាសទី១ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ កើនឡើង ៨,៩% ដល់ ២៨៣,៥ ទ្រីលានរៀល (៦៩,៩ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទាន អតិថិជនកើនឡើង ១១,៩% ដល់ ១៨៨,៣ ទ្រីលាន រៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ១,៦ លានគណនី។ ឥណទានត្រូវបានផ្ដល់ ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច ដូចជា៖ ការជួញដូររាយ ១៦% (មានកំណើន ១២,៩%) ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១៤,៥% (១៧,៥%) ការជួញដូរអចលនទ្រព្យ ៩,៥% (១៣,៦%) ការ ជួញដូរដុំ ៩,៣% (១១,៧%) សំណង់ ៩% (៨,៩%) កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨% (១៣,៤%) ការឱ្យខ្ចីជាបុគ្គល ៨,៣% (០,៩%) កម្មន្តសាល ៤,៣% (២២,២%) សណ្ឋាគារ និងភោជនីយដ្ឋាន ៤,២% (៧,៨%) និងផ្សេងៗ ១៦,៩% (១០,៤%)។ ដោយឡែក ប្រាក់បញ្ញើ បានកើនឡើង ៦,៤% ដល់ ១៥៩,៩ ទីលានរៀល (៣៩,៤ ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ១៣,៧ លានគណនី។
សូមបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជាមានដូចជា ធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និង អាជីវកម្មប្តូរប្រាក់ ២.៨៩០។ NBC គូសបញ្ជាក់ថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះ វិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% ន ទ្រព្យសកម្មសរុប ស្របពេល ដែលវិស័យមីក្រូហិរញ្ញវត្ថុ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក ១៤,៤% និង ០,៦% រៀងគ្នា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


