ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ចេញដំណើរដោយស្វាហាប់
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា សម្ដេច ចង់ឃើញគណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេងចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាជន និងដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី នៃគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកាគណៈរដ្ឋមន្រ្តីចាស់ និងគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី ៧ នៃរដ្ឋសភា ប្រមាណជាង ១០០នាក់ កាលពីល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នៅវិមាន ៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអង្វរកដល់សម្តេច លោក-លោកស្រី ជាឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា មេត្តាយោគយល់ដល់ការតែងតាំងសមាជិក-សមាជិកា គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសមាសភាពសុទ្ទតែយុវជន មិនថាមកពីកូនចៅអ្នកតូច អ្នកធំនោះទេ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បើនិយាយពីការកាន់អំណាច និងដឹកនាំប្រទេសកម្ពុជា រូបសម្តេចផ្ទាល់ បានដឹកនាំនិងគ្រប់គ្រងរយៈពេលជាង ៣៨ឆ្នាំរួចមកហើយ។ ពេលនេះ គឺជាពេលវេលាមួយដែលរូបសម្តេច ត្រូវតែលះបង់អំណាចជាងគេ ដើម្បីផ្តល់ឲ្យយុវជនដែលជាអ្នកបន្តវេន គឺជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ បន្តពីមនុស្សជំនាន់មុន។

បើតាមសម្តេចតេជោ ហ៊ុន សែន សម្តេចអាចកាន់អំណាចមួយអាណត្តិ ទៅពីរអាណត្តិទៀតបាន។ ប៉ុន្តែពេលនេះ សម្តេចសូមសម្រេចចិត្តមិនបន្តកាន់អំណាចតទៅទៀតនោះទេ ដើម្បីផ្តល់ជូនយុវជនជាអ្នកដឹកនាំអំណាចបន្តពីសម្តេច។ ជាមួយនិងការថ្លែងដែលបានចំណាយពេលប្រមាណជិត ១ម៉ោង សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ចង់ឃើញគណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេងចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាជន និង ដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេងក្នុងរយៈពេល ១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ថាតើយុវជនរបស់យើងបានធ្វើសកម្មភាពអ្វីខ្លះ ដោះស្រាយនូវរាល់បញ្ហាប្រឈមអ្វីខ្លះ ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ»៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


